ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ លួច មានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) ក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៣និង៣០នាទីរសៀល កំលាំង ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកំលាំង នគរបាល អធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ) ឃាត់នៅចំណុចផ្ទះលេខ៨១ BE1 ផ្លូវលេខ១០៧ ក្រុមទី១ ភូមិ១ សង្កាត់អូស្សី៤ ខណ្ឌ៧មករា រាជធាភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១២:៣០នាទី នៅចំណុចមុខផ្ទះលេខ៥Eo ផ្លូវលេខ២២១ ក្រុមទី១៤ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ញាាណ ចាន់មុន្នីរ័ត្ន ហៅ រ័ត្ន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យបាក់ទូក ថ្នាក់ទី១០H ស្នាក់នៅផ្ទះលេខ ៨១ BE1 ផ្លូវលេខ១០៧ ក្រុមទី១ ភូមិ១ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនរងគ្រោះ
ឈ្មោះ ជា វណ្ណា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ១៨AE ផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សំភារ:បាត់បង់មាន៖ កាបូបស្ពាយពណ៌សូកូឡាមួយក្នុងនោះមាន : ចិញ្ចៀនប្លាទីនមួយវង់ , ទូរស័ព្ទដៃពណ៌ខៀវមួយគ្រឿងម៉ាក Nokia ប្រើសុីមលេខ 012 921827 , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១ , ប្រាក់រៀលជាង៤០០.០០០៛ (ជាងសែសិបមុឺនរៀល ) និងប្រាក់ដុល្លារចំនួន៦០០$ (ប្រាំមួយរយដុល្លារសហរដ្ឋអាមេរិក ) និងឯកសារមួយចំនួន ។
-វត្ថុតាងចាប់យកមាន៖
-ម៉ូតូមួយគ្រឿងម៉ាក Honda Beat ពណ៌ផ្កាឈូក លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GL-6434 ដែលមានលេខតួ និងលេខម៉ាសុីន: 9000453 ( ជាម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពឆក់ ) ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះបានជិះម៉ូតូឌុបកូនទៅសាលារៀន រួចបានជិះម៉ូតូទៅទិញគោជល់ចំនួន០៥កេះនៅផ្សារដេប៉ូ លុះពេលជនរងគ្រោះបានជិះម៉ូតូត្រឡប់មកផ្ទះវិញ ពេលមកដល់មុខផ្ទះលេខ៥Eo ផ្លូវលេខ២២១ ក្រុមទី១៤ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ញាណ ចាន់មុន្នីរ័ត្ន និងបក្សពួកឈ្មោះ រ៉ន វៃហ្សីង ហៅ ហ្សីងភេទប្រុស អាយុប្រហែល១៧ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូមួយគ្រឿងម៉ាក Honda Beat ពណ៌ផ្កាឈូក លាយខ្មៅ ស៊េរី២០១៨ ពាក់ស្លាក លេខ ភ្នំពេញ 1GL-6434 បានជិះម៉ូតូមកពីខាងក្រោយរួ់ចបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ ហើយជនសង្ស័យទាំងពីរនាក់ខាងលើបានជិះម៉ូតូយកកាបូបស្ពាយរបស់ជនរងគ្រោះគេចខ្លួន បាត់ ។
លុះមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៣:៣០នាទី សមត្ថកិច្ចយើងបានស្រាវជ្រាវ និងសហការជាមួយកំលាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ឈ្មោះ ញាណ ចាន់មុន្នីរ័ត្ន និងចាប់យកវត្ថុតាងម៉ូតូដែលជិះធ្វើសកម្មភាពឆក់ នៅចំណុចផ្ទះលេខ៨១ E1 ផ្លូវលេខ១០៧ ក្រុមទី១៤ ភូមិ៤ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចបានយកទឹកនោមរបស់ជនសង្ស័យខាងលើមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀន ជាលទ្ធផលមានភាព វិជ្ជមាន ( មានសារធាតុញៀន ) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ញាណ ចាន់មុន្នីរ័ត្ន កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print