ឃាត់ជនសង្ស័យជាជនជាតិ​ចិន ដែលតែងតែដើរដកប្រាក់តាមទូATMរបស់ធានាគារប្រាសាក់ពេលយប់

ចែករំលែក៖

ភ្នំពេញ៖ ឃាត់ជនសង្ស័យជាជនជាតិ​ចិនម្នាក់ ដែលតែងតែដើរដកប្រាក់តាមទូATMរបស់ធានាគារប្រាសាក់ពេលយប់​ ត្រូវបានធានាគារប្រាសាក់សហការជាមួយ​សមត្ថកិច្ចខណ្ឌ៧មករា ពីបទប៉ុនប៉ងលួច លុយ ពីទូអេធីអិម កាលពីម៉ោង ៦ល្ងាច ថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០១៧ នៅក្នុងរាជធានីភ្នំពេញ ជាពិសេសក្នុងទឹកដីខណ្ឌ៧មករា ។

លោកបន្តថា ការឃាត់ខ្លួនជនជាតិ​ចិនខាងលើនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ របស់ធានា គារប្រាសាក់បានដាក់ពាក្យបណ្ដឹង មកអាជ្ញាធរ​ខណ្ឌ ហើយភ្លាមៗនោះកម្លាំងនគរបាល ជំនាញបានធ្វើការស្រាវជ្រាវ ចុះឃាត់ខ្លួនបានភ្លាមៗតែមង្ត៕ ក្រោយពីសមត្ថកិច្ចឆែកឆេររួចសមត្ថកិច្ចបានប្រាប់អោយដឹងថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវនិងសើបអង្កេតបន្តទៀត។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចខណ្ឌ៧មករានាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួនាំចាត់ការតាមនីតិវិធី ៕ រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print