បង្ក្រាបទីតាំងបើកហ្គែមបាញ់ត្រីទាំងយប់នៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងបើកហ្គែម បាញ់ត្រីខុសច្បាប់១កន្លែងត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅបង្ក្រាបឃាត់ខ្លួនមនុស្ស១០នាក់ ដកហូតទូហ្គែមបាញ់ត្រីចំនួន១ទូធំមានក្បាលសម្រាប់លេងចំនួន១៦  កៅអី៦ ។

IMG-20151021-WA0013

ករណីចុះបង្ក្រាបទីតាំង ហ្គែមបាញ់ត្រីនេះបានធ្វើឡើងនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះជួល ក្នុងភូមិដើមជាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ដឹកនាំដោយលោកហោ វាសនា អភិបាលរងខណ្ឌ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលសដំបូងរាជធានីភ្នំពេញ ។

មនុស្សទាំង១០នាក់ដែល ត្រូវឃាត់ខ្លួនបណ្តោះអាសន្នដើម្បីធ្វើការអប់រំរួមមាន៖

  1. ឈ្មោះ សឿន សុភ័ក្ត្រ ភេទ ស្រី អាយុ ៣១ឆ្នាំ  ស្នាក់នៅ ផ្ទះជួល ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរ អ្នកមើលខុសត្រូវហ្គេម។
  2. ឈ្មោះ អៀង វណ្ណឌី ភេទ ស្រី អាយុ ២៥ឆ្នាំ  ស្នាក់នៅ ផ្ទះជួល ផ្លូវ ៣៦៩ ភូមិព្រែក សង្កាត់ ច្បារអំពៅ១ ខណ្ឌច្បារអំពៅ មុខរបរ នៅផ្ទះ។
  3. ឈ្មោះ ស្រី នី ភេទ ស្រី អាយុ ៣៥ឆ្នាំ  ស្នាក់នៅផ្ទះ លេខ២២០ ផ្លូវ ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរ នៅផ្ទះ។
  4. ឈ្មោះ ឃឹម បូផួង ភេទ ប្រុស ២៥ឆ្នាំ  ស្នាក់នៅផ្ទះលេខ១៤១ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បុខរបរ ជាងប៉ះកង់ ម៉ូតូ។
  5. ឈ្មោះ យ៉ាន ប្រុសដូច ភេទ ប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅអង្គការសិទ្ធកុមារ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរសិស្ស។
  6. ឈ្មោះ ប៉េង វុត្ថា ភេទ ប្រុស ២០ឆ្នាំ  ស្នាក់នៅផ្ទះ៤៧៥ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរ នៅផ្ទះ។
  7. ទេព សារឿន ភេទ ប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅផ្ទះ ជួល សង្កាត់បឹងកេងកង៣ ខណ្ឌ ចំការមន មុខរបរ គ្មាន។
  8. ឈ្មោះ អ៊ុច សុផាត ភេទ ប្រុស អាយុ ២៥ឆ្នាំ  ស្នាក់នៅ ផ្ទះលេខ២៧៣ ផ្លូវ ៣៥៧ ភូមិដើម ស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារ អំពៅ មុខរបរ កម្មករ។
  9. ឈ្មោះ អ៉ឹម សុភ័ស ភេទ ប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារ អំពៅ មុខរបរ កម្មករ។
  10. ឈ្មោះ ពៅ ចំរើន ភេទ ប្រុស អាយុ ១៩ឆ្នាំ  ស្នាក់នៅ ផ្ទះគ្មានលេខ ផ្លូវ ៦២២ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មុខរបរ កម្មករលី បន្លែ ។

លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារព្រហ្មទណ្ឌបានអោយដឹងថា ទូហ្គែមនិង សម្ភារៈមួយចំនួនទៀតរក្សា ទុកនៅអធិការនគរបាលខណ្ឌរងចាំការសម្រេចពីគណៈ បញ្ជាការឯកភាពខណ្ឌ ដោយឡែក មនុស្សទាំង១០នាក់ កំពុងធ្វើការសាកសួរយកចម្ល់ើយ ហើយអោយធ្វើកិច្ច សន្យាដើម្បីអប់រំ ៕

IMG-20151021-WA0012 IMG-20151021-WA0014 IMG-20151021-WA0015 IMG-20151021-WA0017 IMG-20151021-WA0016

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print