ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ បន្ទាប់ពីត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៌មួយគ្រឿងបើកបុកនិងកិនម៉ូតូចនរងគ្រោះអូសជិត៥០ម៉ែត្រ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងភូមិក្បាលទំនប់សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ដំបូងគេសង្កេតឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកសង់ឌ្រីម ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CN_8100 បានតាមបណ្តោយផ្លូវ៣៧១ ទិសដៅពីកើតទៅលិច ខណះមកដល់កន្លែងកើតហេតុក៏មានរថយន្តប្រភេទក្រឡុកស៊ីម៉ង់ត៌មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ5A_0027 ដែលអ្នកបើកបរស្រវឹងស្រា បានបើកបរក្នុងទិសដៅបញ្ច្រាស់គ្នា និងបានព្យាយាមវ៉ា រថយន្តមួយគ្រឿងទៀតទើបបានមកបុកម៉ូតូរងគ្រោះយ៉ាងពេញទំហឹង បណ្តាលអោយគៀបម៉ុតូអូសប្រហែល៥០ម៉ែត្ររងការខូចខាតយ៉ាងដំណំតែម្ដង ។ចំណែកម្ចាស់ម៉ូតូបានរងរបួសយ៉ាងធ្ងន់ហើយភ្លាមៗត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។
ដោយឡែកតៃកុងរថយន្តបង្ក ក្រោយពីបុកភ្លាមៗត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅប៉ុស្តិ៍នគរបាលបឹងទំពុន២ ដើម្បីសួរនាំ។
បច្ចុប្បន្នសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុធ្វើការវាស់វែង យករថយន្តរួមនិងម៉ូតូ ទៅរក្សាទុកនៅជំនាញចរាចរក្រុងរងចាំដោះដើម្បីដោះស្រាយគ្នាពេលក្រោយ៕ដោយ៖ភារ៉ា ដង្កោ