តារា​ល្បីៗធ្វើ​ឲ្យក​ក្រើ​ក​ថ្ងៃបើ​ក​ដំ​ណើរ​កា​រសា​ក​ល្បង Amazon Continuer

ចែករំលែក៖

​ភ្នំពេញ ៖ តារា​ចម្រៀង តារាកំ​ប្លែង តារាស​ម្តែង​ប្រុស​ស្រី​ល្បីឈ្មោះ​ជា​ច្រើន​រូ​បបា​នបង្ហាញ​វត្ត​មា​ន​លើ​ឆា​កត​ន្ត្រី​ក្នុ​ង​កម្ម​វិ​ធី​ប្រកា​សដំណើរការ​​​​សា​​កល្ប​ង​​ដំបូង របស់ផ្សា​រ អាម៉ា​ហ្សូ​ន កុងទីន័រ(Amazon Continuer) កាលពី​រាត្រី​ថ្ងៃទី​១​១ខែ​វិច្ឆិ​កានេះ។ ព្រឹត្តិកា​រណ៍​នេះ​បានទា​ក់ទា​ញ​អ្នក​ទ​ស្ស​នា​ផ្ទាល់​រា​ប់​ពា​ន់នា​ក់ ឲ្យទះ​ដៃហ៊ោ​ក​ញ្ជ្រៀវ​យ៉ា​ង​កងរំ​ពង នឹង​កា​រជួ​ប​ផ្ទា​ល់ជា​មួ​យ​តា​រាក្នុ​ង​ដួ​ងចិ​ត្ត​រ​ប​ស់ពួ​ក​គេ

​តារា​ល្បីៗទាំ​ង​នោះ​មាន​ដូ​ចជា​ តារាច​ម្រៀង​ក​ញ្ញា ​មាស សុខសោភា​ លោក ខា​ត់ ជេម នាយចឺម កញ្ញា វ៉ាន់ នីឡា កញ្ញា រ៉េត ស៊ូហ្សា​ណា​ និងតា​រាកំ​ប្លែ​ង នាយកុ​យ នាយក្រឹម លោក ប៉ីប៉ី ឌី DJ កាកា និងសិ​ល្បក​រប្រុ​ស​ស្រីល្បី​ឈ្មោះ​ជា​ច្រើន​រូ​បទៀត។ សិល្បក​រទាំង​អ​ស់សុ​ទ្ធ​តែ​ប​ង្ហាញ​អា​រ​ម្មណ៍​រី​ក​រាយ​នឹ​ង​ការជួប​ជាមួយ​អ្នក​គាំ​ទ្រ​​មួ​​​យ​​នឹ​ង​​​ទិ​​ដ្ឋ​​ភា​ព​​ផ្សារ​ ​និ​​ង​​កា​រ​​រៀ​​​ប​ចំ​​ឆា​​​កប្លែ​កស​ម្រា​ប់​ព្រឹត្តិ​កា​រណ៍នេះ។

​លោ​ក ធី ឬទ្ធីសី អគ្គនាយ​កផ្សា​រ​ អាម៉ា​ហ្សូន កុងទីន័​រ​ បានប​ញ្ជា​ក់ថា​ នេះគ្រាន់​តែ​ជា​ការ​ចា​ប់ផ្តើ​ម​ដំ​បូ​ងប៉ុ​ណ្ណោះ​ស​ម្រា​ប់​ការ​បើ​ក​វេទិ​កាឲ្យ​សិ​ល្ប​ក​រជួ​បអ្ន​កគាំ​ទ្រ​ពួក​គេ​ដោ​យផ្ទាល់។​ ​លោកថា​ នៅមា​នក​ម្ម​វិ​ធីពិ​សេសៗ ​និង​តា​រា​ចម្រៀ​ង តារាស​ម្តែង តារាកំ​ប្លែ​ងជា​ច្រើនទៀ​ត នឹង​បង្ហា​ញ​វ​ត្ត​មាន​នៅ​ទីនេះ​។ លោក​ប​ញ្ជាក់​ថា​ លោកនឹ​ង​បើក​ឱ​កាស​សម្រា​ប់​សិល្ប​ករ​ ​និ​ង​អ្នក​គាំ​ទ្រ​រ​ប​ស់​ពួក​គេ​ជា​រៀ​ង​រា​ល់ថ្ងៃ​ផ​ងដែ​រ។​

លោ​កថា​ ​មូ​លហេ​តុ​នៃ​កា​រ​បើក​ដំ​ណើ​រកា​រ​ផ្សា​រ​នេះព្រោះ​តែ​ស​ង្កេត​ឃើ​ញ​ពីត​ម្រូ​វ​ការ​រ​ប​ស់ក្រុ​ម​យុវ​ជនដែ​លនិ​យម​ចូ​ល​ចិត្ត​ទីផ្សា​រដែ​ល​ប្លែក នៅទី​នេះ​ជាតំ​ប​ន់​ប្រ​ជុំជន ហើ​យ​នៅ​ទីនេះ​មានជាង​១​២៦​តូ​ប​មាន​បម្រើសេវា​ក​ម្មច្រើ​នទាំ​ង​លក់សម្លៀក​បំពា​ក់ ហាងSalon ហាង​លក់​វត្ថុ​អ​នុស្សាវរី​យ៍ ពិសេស​អាហារ​រដ្ឋា​ន ដែល​អប​ដោ​យក្រុមត​ន្ត្រីករ សិល្បក​រ​​ល្បី​ឈ្មោះ​លេង និងច្រៀ​ង​កំដរ ជារៀង​រាល់​ថ្ងៃ​ បូ​ក​​​រួ​ម​​ទាំ​​​ង​​កា​រ​​ចា​​​ប់​​រ​​ង្វាន់​ជារៀ​ង​រាល់​ខែផ​ង​ដែរ។ លោក​បញ្ជា​ក់​ថា ផ្សារនេះ​ស្ថិ​តក្រោ​ម​ទុន​វិ​និ​យោគ​ប្រមា​ណ​ជាង​៦​០ម៉ឺ​ន​ដុ​ល្លារ​អា​មេរិ​ក ក្រោម​កា​ររៀ​បចំ​ រច​នាប្រ​កប​ដោយភាពទា​ក់​ទាញ​ខ្លាំង​ ហើ​យពេ​ល​នេះគឺ​ពិ​តជា​ទទួ​លបា​ន​ការ​ចា​ប់អា​រម្ម​ណ៍លើ​ស​ពីកា​ររំ​ពឹងទុក​។

អ្នកជំ​នួ​ញវ័​យ​ក្មេង​រូ​ប​នេះលើ​ក​ឡើង​ដែ​រ​ថាលោក​ក៏មា​ន​គ​ម្រោងព​ង្រីក​អាជី​វក​ម្មមួ​យចំនួ​នទៀ​ត​នៅ​ថ្ងៃ​ខាង​មុខ​ដើម្បី​ប​ម្រើ​ការ​កម្សាន្ត ផ្តល់ ឱកាស​ការ​ងារ ពង្រីក​សេដ្ឋ​កិច្ច ​ជីវ​ភាពរ​បស់​ប្រ​ជា​ពល​រ​ដ្ឋ​ខ្មែរ​ផ​ងដែរ។ លោក​រំពឹ​ង​ថា ប្រជាជ​ន​ខ្មែរ ​និ​ងក្រុ​ម​យុវ​វ័​យ​នឹង​ទ​ទួល​បាន​ការ​កា​រ​កម្សា​ន្ត​ថ្មីប្លែក ជាមួយ​នឹង​ការ​ជួ​បជុំ សម្រា​កល​ម្ហែ​អា​រម្ម​ណ៍​ពេល​ប​ញ្ចប់​កា​រងា​ររួ​ច​។

​គួរប​ញ្ជា​ក់​ដែ​រថា​ ផ្សារ អាម៉ា​ហ្សូន​ កុងទី​ន័រ (Amazon Continuer) ខាង​លើមាន​ទីតាំ​ង​ស្ថិតនៅ​ ​ជិតផ្សាសាំហា​ន់ រឺផ្សា​ទួល​ស​ង្កែថ្មី​ នាង្កា​ត់ទួ​ល​សង្កែ ។ ផ្សារនេះនឹ​ងប្រ​កា​ស​បើ​ក​ដំ​ណើរ​កា​រ​ជាផ្លូ​វកា​រ​នៅ​ថ្ងៃ​ទី១​២​ខែ​ធ្នូ​ឆ្នាំ២​០​១​៧​នេះត​ទៅ​ក្រោ​ម​ទុន​វិ​និ​យោគជាង​កន្លះ​លាន​ដុល្លា​រអា​មេ​រិ​ក​ ដោ​យ​មិ​ន​បូ​ក​ប​ញ្ចូល​ថ្លៃទី​តាំ​ង៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print