កម្មវិធីប្រគុំតន្ត្រីស្រាប៊ៀរ Ganzberg ឆក់យកជីវិតក្មេងស្រីម្នាក់ ខណៈឡើងជិះកន្ត្រកវិលកំសាន្ត 

ចែករំលែក៖

ភ្នំពេញ ៖ ក្មេងស្រីម្នាក់បានស្លាប់ភ្លាមៗ ខណៈនាងកំពុងជិះកន្ត្រកវិលកំសាន្តលេងនៅក្នុងកម្មវិធីប្រគុំតន្ត្រីស្រាប៊ៀរ Ganzberg ឆ្លងចរន្តអគ្គិសនីឆក់ កាលពីយប់ម៉ោង៨ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ប៉ូលិសប្រាប់ថាសព ក្មេងស្រីរងគ្រោះខាងលើឈ្មោះ ចាន់ សុខទេពី អាយុ១៣ឆ្នាំ (ជាសិស្ស) មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

បងស្រីបង្កើតរបស់សាកសព ម្នាក់ឈ្មោះ ចាន់ ចំរើន អាយុ១៥ឆ្នាំ បាននិយាយថា នាងនិងប្អូនស្រីបាននាំគ្នាជិះម៉ូតូចេញពីផ្ទះមកកន្លែងកើតហេតុនេះដើម្បីមកមើលគេប្រគុំតន្ត្រីស្រាប៊ៀរហ្គែនប៊ឺក ពេលមកដល់ក៏នាំគ្នាដើរកំសាន្តលេងនៅទីនោះរៀងៗខ្លួន ដោយប្អូនស្រីរបស់នាងឡើងជិះកន្ត្រកវិលមួយស្របក់ក្រោយមកមានគេមកប្រាប់ថា ប្អូនស្រីនាងបានស្លាប់ បង្ករអោយមានការភ្ញាក់ផ្អើលតែម្តង។

លោក ម៉ក់ មី នាយប៉ុស្ត៍នគរបាលរដ្ឋបាល សង្កាត់ក្រងធ្នង់ បានអោយដឹងថា សាកសពក្មេងស្រីរងគ្រោះពិត ជាបានស្លាប់ដោយសារកាឆ្លងចរន្តអគ្គីសនី ដែលនាងជិះក្នុងកន្ត្រកវិលរបស់អ្នកអាជីវកម្មឯកជនម្នាក់មក បើកដំណើររកសីុនៅក្នុងកម្មវិធីប្រគុំតន្ត្រីរបស់ក្រុមហ៊ុនស្រាប៊ៀរហ្គែនប៊ឺក។

លោក នាយនគរបាលប៉ុស្ត៍រដ្ឋបាលក្រាំងធ្នង់ បានបញ្ចាក់ទៀតថា ក្រោយពេលកើតហេតុមានមនុស្សស្លាប់ដូច្នេះ ខាងការិយាល័យ កោសល្យវិច្ច័យ របស់ស្នងការ រាធានី (ជំនាញត្រួតពិនិត្យសាកសព )បានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ដោយវាយតម្លៃថាសាកសពពិតជាស្លាប់ដោយសារចរន្តអគ្គិសនីឆក់ដោយមានស្នាមខ្លោចនៅម្រាមដៃ និងមុខ ។

លោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានមានប្រសាសន៍ថា ករណីនេះយើងមិនបានឃាត់ខ្លួនម្ចាស់កន្ត្រកវិលនោះទេដោយសារតែគេរត់គេចខ្លួននៅពេលកើតហេតុនោះ ដោយសារតែការធ្វេសប្រហែសការងារ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកជនបង្ករអោយមនុស្សស្លាប់នេះយកមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print