ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានចុះទៅឃាត់ខ្លួន បុរសម្នាក់យកទៅសាកសួរ ក្រោយពីរូបគេបានរងការចោទប្រកាន់ពីនារីបម្រើការងារក្នុងហាងខារ៉ាអូខេម្នាក់ ថាបុរសនេះធ្វើសម្មភាពចាប់នាងយកទៅរំលោភសេពសន្ថវៈទាំងយប់នៅក្នុងបន្ទប់ជួលរបស់ខ្លួន។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង ៣០នាទីយប់ ឈានចូលថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ នៅបន្ទប់ជួលផ្ទះលេខ ៤៦២Eo ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
មន្ត្រីនគរបាលប៉ុស្តិ៍ទន្លេបាសាក់បានឲ្យដឹងថា បុរសសង្ស័យឈ្មោះ ឯក តេង អាយុ ៤៤ឆ្នាំ មុខរបរជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ រីឯនារីរងគ្រោះឈ្មោះ ម ស.ម អាយុ ២៤ឆ្នាំ មុខរបរបម្រើការនៅហាងខារ៉ាអូខេរ៉ក់ ស្នាក់នៅផ្ទះជួលលេខ ៤៦២E2 ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សមត្ថកិច្ចដដែល បានឲ្យដឹងថា មុនពេលកើតហេតុ ក្រោយពីនារីរងគ្រោះ បានចេញពីធ្វើការនៅហាងខារ៉ាអូខេរ៉ក់ នាងបានដើរឆ្លងកាត់បន្ទប់ជួលរបស់បុរសខាងលើ ពេលនោះក៏ស្រាប់តែបុរសជាជនសង្ស័យ បានចាប់អូសដៃនាងចូលទៅក្នុងបន្ទប់ រួចធ្វើសកម្មភាពរំលោភតែម្តង។
យ៉ាងណាតាមចម្លើយរបស់ជនសង្ស័យបាននិយាយថា ការពិតមិនមែនជារឿងចាប់បង្ខរំលោភ សេពសន្ថវៈស្អីនោះទេ គេជារឿងស្មោះស្ម័គ្ររួមភេទជាមួយគ្នាប៉ុណ្ណោះ ព្រោះថា នៅពេលនោះនាង(នារីរងគ្រោះ)ស្រវឹងបានស្ទុះចូលបន្ទប់របស់ខ្លួន ហើយបានហួសទៅក្អួត ដាក់បន្ទប់របស់ខ្លួនថែមទៀត គ្រាដែលខ្លួនស្លៀកកន្សែងមិនមានស្លៀកខោទ្រនាប់ហើយត្រូវនាងយកដៃទៅសម្រាតចេញអស់។ បន្ទាប់ពីក្អួតរួចនាងបានមកដេកលើគ្រែរបស់ខ្លួន ហើយស្មោះស្មគ័្រ បង្កើតភ្លើងតណ្ហាទៅវិញទៅមករហូតឈានដល់រួមភេទតែម្តង ។
បើទោះបីជនសង្ស័យបដិសេធបែបនេះក្តី សមត្ថកិច្ចមិនចាត់ទុកយកជាការបានឡើយ ហើយ បានចាប់ឃាត់ខ្លួនជនសង្ស័យខាងលើតាមពាក្យបណ្តឹងរបស់នារីរងគ្រោះរួចនាំ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើកំណត់ហេតុ និងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ចាត់ការទៅតាមនិតិវិធីបន្ត៕ ស រស្មី