នគរបាលខេត្តកណ្តាលធ្វើការបង្រ្កាបចាប់ខ្លួនម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូមួយកន្លែងនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាលៈ ទីតាំងទទួលបញ្ចាំម៉ូតូមួយកន្លែងនៅក្រុងតាខ្មៅត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រឹតស្រាលចុះសហការជាមួយនគរបាលក្រុងតាខ្មៅធ្វើករឆែកឆេរកាលពីរសៀលថ្ងៃ១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅក្នុងភូមិព្រែកតាពៅ​ សង្កាត់ដើមមៀន​ ក្រុងតាខ្មៅ។

​ លោកស​ កែវពិសិដ្ឋ​ អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា បន្ទាប់ពីទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ទោអ៊ាវ​ ចំរើន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលរួចមកកម្លាំងរបស់លោកបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រឹតស្រាលនិងដោយមានការសម្របសម្រួលពីលោកឯក​ ស៊ុនរស្មី ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្តាលឈានដល់ការបង្ក្រាបឆែកឆេរទីតាំងខាងលើនេះតែម្តង។

អធិការក្រុងតាខ្មៅរូបនេះបានបន្តថាជាលិទ្ធផលកម្លាំងយើងបានរកឃើញម៉ូតូចំនួន២៥គ្រឿងរួចធ្វើការដកហូតយកមកកាន់អធិការដ្ឋាន។នៅរង្វង់ប្រតិបត្តិការនេះដែរកម្លាំងនគរបាលបានឃាត់ខ្លួនម្ចាស់ទីតាំងទទួលបញ្ចាំអត់ច្បាប់ខាងលើយកមកសាកសួរដើម្បីកសាងសំនុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print