ថៅកែរោងចក្រយូលីចិនចាប់កម្មការនីដាក់មក្នុងទ្រុងធ្វើទណ្ឌកម្ម បង្កឱ្យកម្មកររាប់ពាន់នាក់ផ្ទុះកំហឹងតវ៉ានៅតំបន់សេដ្ចកិច្ចពិសេសសានតុង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កម្មករកម្មការនីរោងចក្រកាត់ដេយូលីរាប់ពាន់នាក់នាំគ្នាធ្វើកូដកម្មតវ៉ា ករណីថៅកែចិនចាប់កម្មការនីបង្ខាំងក្នុងទ្រុង ហើយដាក់ទណ្ឌកម្ម ឲ្យធ្វើការតាម លក្ខណ្ឌរបស់រោងចក្រខុសពីច្បាប់ការងារនិងរើសអើងចំពោះស្រ្តីមានផ្ទៃពោះនិងស្រ្តីសម្រាលកូនរួចធ្វើឲ្យកម្មករកម្មការនីខឹងសម្បារនាំគ្នាធ្វើកូដកម្មតវ៉ាទាមទាឲ្យថៅកែរោងចក្រកាត់ដេយូលី អនុត្តន៍តាមច្បាប់កាងារដោយដាក់លក្ខណ្ឌ័០៥ចំណុចសុំឲ្យមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដោះស្រាយ។

ការធ្វើកូដកម្មនេះកើតឡើងនៅព្រឹកថ្ងៃទី១៣វិច្ឆិកា២០១៧វេលាម៉ោង៧និង៣០នាទីព្រឹកនៅខាងមុខរោងចក្រយូលី នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតនៅភូមិជ្រៃធំសង្កាត់ព្រៃអង្គុញក្រុងបាវិតរហូតដល់វេលាម៉ោង១២•០០ថ្ងៃត្រង់ទើបបំបែកគ្នាត្រឡប់ទៅផ្ទះវិញមិនព្រមចូលធ្វើការ។

បើតាមកម្មការនីវិញបានឲ្យដឹងថា ថៅកែចិនបានរឹនបន្តឹងការងារទៅលើកម្មករកម្មការនីរយៈពេលបីខែមកហើយគឺចាប់តាំងពីផ្លាស់ប្តូរថ្នាក់ដឹកនាំ ជនជាតិចិនមកថ្មី មានការើសអើងលើស្រ្តីមានផ្ទៃពោះនិងស្រ្តីសម្រាលកូនរួចដាក់ទណ្ឌកម្មចំពោះកម្មការនីណាដែលដេរយឺត មិនគ្រប់តាមលក្ខណ្ឌដែលក្រុមហ៊ុនកំណត់ បើមានស្រ្តីម្នាក់ឬពីរនាក់ដេយឺតត្រូវមេការចិនចាប់យកទៅបង្ខាំងក្នុងទ្រុង ហើយដាក់ទណ្ឌកម្មឲ្យធ្វើការដេរឲ្យបានភាគរយខ្ពស់ទើបឲ្យចូលក្រុមធ្វើការវិញហើយបើស្ត្រីណា នៅតែធ្វើការយឺត ឬឃើញថាមានកំហុស ត្រូវដាក់ទណ្ឌកម្មដាក់ក្នុងទ្រុងបង្អត់អាហារ បង្អត់ទឹកមួយថ្ងៃ រួចដេញចេញពីការងារបញ្ឈប់កុងត្រា ។

ទាក់ទនិករណីថៅកែចិនចាប់បង្ខាំងនិងដាក់ទណ្ឌកម្មលើកម្មករកម្មារនីរោងចក្រកាត់ដេយូលីនេះលោកអ៊ូ សុខឿន អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តនិងជាតំណាងក្រសួងការងារប្រចាំនៅតំបន់សេដ្ឋកិច្ចពិសេស បានឲ្យដឹងថា កម្មករកម្មការនី រោងចក្រកាត់ដេយូលី នាំគ្នាធ្វើកូដកម្មនេះតវាទាមទា លក្ខណ្ឌ ០៥ចំណុចនិងប្តឹងក្រុមហ៊ុនកាត់ដេរយូលី ពីបទមិនអនុវត្តន៍ច្បាប់ស្តីពីការងារ ហើយចោទថាក្រុមហ៊ុនយូលីកំពុងអនុវត្តន៍លក្ខណ្ឌការងារមួយចំនួនដែលមិនស្របតាមច្បាប់ការងារ។១-ស្នើសុំឲ្យក្រុមហ៊ុនយូលី ឈប់រើសអើងចំពោះកម្មការនីមានផ្ទៃពោះនិងអ្នកសម្រាលកូនរួច។២-សូមក្រុមហ៊ុនយូលីកុំឲ្យមានការអនុវត្តន៍កុងត្រាខ្លី រយៈពេលមួយខែ ដែលផ្ទុយពីច្បាប់ការងារ។៣-សូមឲ្យក្រុមហ៊ុនយូលី ធ្វើការណែនាំ ថ្នាក់ដឹកនាំជនជាតិចិនទាំងអស់ ឲ្យមានសិលធម៌ល្អ រាល់ការជជែកឬ ណែនាំកម្មករ។៤-ក្រុមហ៊ុនយូលី ត្រូវពិនិត្យមើលឡើងវិញលើការកំណត់ ចំនួនភាគរយខ្ពស់ (ដាក់កំណត់ការផលិតច្រើន)ហួសពីសមត្ថភាពរបស់កម្មករកម្មការនី។៥-សូមក្រុមហ៊ុនធ្វើការទូទាត់កម្រៃពលកម្ម ដែលកន្លងមក ទូទាត់ពុំបានត្រឹមត្រូវជូនកម្មករកម្មការនី បាត់ខែណាត្រូវទូទាត់ខែនិង។

លោកអ៊ូ សុខឿន ក៏បានមានប្រសាសន៍ថា ចំពោះករណីកម្មករ ចោទ ប្រកាន់ថៅកែរក្រុមហ៊ុនយូលី បង្ខាំងកម្មករក្នុងទ្រុងដាក់ទណ្ឌកម្មឲ្យធ្វើការ បង្អត់អាហារ នោះ គឺពិតជាមានមែន ដាក់ទណ្ឌកម្មចំពោះកម្មការនីណា ធ្វើការយឺត មិនគ្រប់តាមការកណត់របស់ក្រុមហ៊ុន ដោយក្រុមហ៊ុននិយាយថា ក្រុមហ៊ុន ទទួលកុងត្រាពីក្រុមហ៊ុនបញ្ជាទិញដែរ ដូច្នេះត្រូវតែជម្រុញឲ្យកម្មករផលិតឲ្យទាន់តាមអ្នកបញ្ជាទិញ គឺ៖គ្រាន់តែយកកម្មករកម្មការនីដែលធ្វើការដេរយឺត ទៅធ្វើការដាច់ដោយឡែក ពីកម្មការនីដ៏ទៃងាយស្រួល មេការតាមដាននិងជម្រុញការដេរឲ្យបានច្រើនតាមការកំណត់ពុំមានដាក់ទណ្ឌកម្មទេ។

លោកអ៊ូសុខឿនបន្តទៀតថា លទ្ធផលការប្រជុំដោះស្រាយតំណាងក្រុមហ៊ុនព្រមទទួលយកតាមសំណើររបស់កម្មករកម្មការនីទាមទាទាំង០៥ចំណុច។ហើយចំពោះរបាដែកដាក់បង្ខាំងកម្មការនីនោះក្រុមហ៊ុន សន្យា ថាហៅជាងឲ្យមករុះរើចេញវិញនៅវេលាម៉ោង២រសៀលថ្ងៃទី១៣វិច្ឆិកា២០១៧នេះ។

ចំណែកកម្មករកម្មការនីដែលនាំគ្នាកូដកម្មមិនចូលធ្វើការនោះបាននិយាយថា ពួកគេមិនជឿ លើថ្នាក់ដឹកនាំចិនទេ លុះត្រាតែមានចេញជាលិខិតលាយលក្ខណ៍អក្សរបិទ ប្រកាសជាសាធារណៈ ទើបជឿនិងចូលធ្វើការវិញ៕ យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print