នគរបាលយកដីកាកោះហៅទី២ដល់ផ្ទះលោក លឺ ឡាយស្រេង អញ្ជើញឱ្យចូលបំភ្លឺនៅសាលាដំបូង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៧ កម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានយកដីកាកោះហៅទី២របស់សាលា ដំបូងរាជធានីភ្នំពេញទៅប្រគល់ដល់ផ្ទះលោក លឺ ឡាយស្រេង នៅឯជើងភ្នំស្រង់ ដែលជាអតីតឧបនាយរដ្ឋមន្ត្រីឱ្យចូលខ្លួនបំភ្លឺអំពីដំណើររឿងបទបរិហារកេរ្តិ៍ជា សាធារណៈនិងបទប្រមាថនៅថ្ងៃទី២៧និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ ។

លោកវរសេនីយ៍ទោ សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានដឹកនាំមន្ត្រីជំនាញយកដីកាកោះហៅលោក លឺ ឡាយស្រេង របស់សាលាដំបូងរាជធានី ភ្នំពេញទៅប្រគល់ដល់ផ្ទះរបស់លោកស្ថិតក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺឱ្យចូលខ្លួនទៅបំភ្លឺនៅតុលាការ រាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ខាងមុខ។ លោកបានបន្តថា នេះ ជាដីកាកោះហៅទី២ដែលដីកាកោះទី១ត្រូវ បានប្រគល់កាលពីថ្ងៃទី៣១ ខែតុលាកន្លង ទៅរួចមកហើយ ។

យោងតាមដីកាកោះហៅរបស់សាលា ដំបូងរាជធានីភ្នំពេញចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧កន្លងទៅចេញដោយលោក សៀង សុខ ព្រះរាជអាជ្ញារងបានអញ្ជើញ ជនជាប់ចោទឈ្មោះ លឺ ឡាយស្រេង ឱ្យ ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលា ម៉ោង៨ព្រឹកដើម្បីសាកសួរដំណើររឿងបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទប្រមាថ របស់លោក គី តិច មេធាវីតំណាងដោយ អាណត្តិរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧កន្លងទៅ ។

ក្រៅពីដីកាកោះហៅរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងនោះក៏មានដីកាកោះហៅមួយទៀតចេញដោយលោក គុច គឹម ឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជ ធានីភ្នំពេញចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញលោក លឺ ឡាយស្រេង ឱ្យ ចូលបំភ្លឺនៅតុលាការនៅថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខពីដំណើរការបណ្តឹង របស់លោក ទិត សាវុឌ្ឍី ផងដែរ ។

លោកវរសេនីយ៍ទោ សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ឲ្យដឹងថា ដីកាកោះហៅរបស់សាលាដំបូង រាជធានីភ្នំពេញទាំង២ត្រូវបានសមត្ថកិច្ចយកទៅប្រគល់ដល់ផ្ទះរបស់ជនសង្ស័យឈ្មោះ លឺ ឡាយស្រេង នៅភូមិ-ឃុំស្រង់ ស្រុកគង ពិសី ប៉ុន្តែឈ្មោះនេះមិននៅផ្ទះទេគឺមានឈ្មោះ សុខ ធី ភេទប្រុស អាយុ៥៧ ឆ្នាំជាអ្នកចាំផ្ទះ និងមើលការខុសត្រូវឱ្យ លោក លឺ ឡាយស្រេង បានទទួលទុកព្រមទាំងផ្តល់ដំណឹងជួនទៅជនជាប់ចោទឈ្មោះ លឺ ឡាយស្រេង ផងដែរ ។

គួររំលឹកថា លោក លឺ ឡាយស្រេង អតីត មន្ត្រីជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានតំណាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដាក់បណ្តឹងបរិហារកេរ្តិ៍ និងជេរ ប្រមាថដោយទាមទារជំងឺចិត្ត៥០០លាន រៀលពេលដែលលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោប្តឹងពី បទបរិហារកេរ្តិ៍ជាសាធារណៈ និងប្រមាថ ដូចគ្នាដែរ ។

កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅលោក លឺ ឡាយស្រេង បាន សន្ទនាតាមទូរស័ព្ទជាមួយអតីតមិត្តរួមការងារគឺលោកស្រី គី លំអង ហើយកិច្ចសន្ទនា នេះបានបែកធ្លាយបង្ហោះចែកចាយតាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែល មានម្ចាស់អាខោនឈ្មោះសីហា។ ក្នុងការ សន្ទនានោះលោក លឺ ឡាយស្រេង បាន រិះគន់ព្រះមហាក្សត្រ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ហើយក្រោមលោកចេញវីដេអូសុំទោសព្រះមហាក្សត្រ និងសម្តេចតេជោ ហ៊ុន សែន វិញផងដែរ ។

ក្រោយពីរងបណ្តឹងពីបទបរិហារកេរ្តិ៍ និងជេរប្រមាថ លោក លឺ ឡាយស្រេង បាននិរទេសខ្លួនចេញទៅក្រៅប្រទេសកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ តាមអាកាស យានដ្ឋានអន្តរជាតិភ្នំពេញរបស់ជើងហោះហើរ Bangkok Air PG 938៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print