ផ្អើលពេញរោងកុនពេលឃើញតួខ្មោចរឿង “សសរកន្លោង” បង្ហាញខ្លួន

ចែករំលែក៖

ភ្នំពេញ៖ អ្នកទស្សនាខ្សែភាពយន្តរឿង«សសរកន្លោង»បានស្រែកដោយការភ្ញាក់ផ្អើលភ័យខ្លាចយ៉ាងខ្លាំងក្រោយពីលេចវត្តមានតួខ្មោចក្នុងរឿងចេញមកបង្ហាញខ្លួនពិតៗនៅក្នុងរោងកុន។ ក្រៅពីការភ័យខ្លាចក៏មានអ្នកទស្សនាជាច្រើនបានរត់ចូលទៅសុំថតរូបជាមួយ ទុកជាអនុស្សាវរីយ៍ដែរ ។

ក្រោយការចាក់បញ្ចាំងចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា មកកៅអីក្នុងរោងភាពយន្តគ្រប់ម៉ោងត្រូវបានកក់ទុកមុន ដែលធ្វើឲ្យអ្នកទស្សនាជាច្រើនទន្ទឹងរងចាំទស្សនាត្រូវបន្តចាំដដែល។ ទោះជាយ៉ាងណាអ្នកបានទស្សនាខ្សែភាពយន្តនេះបានកោតសសើរមិនដាច់ពីមាត់អំពីគុណភាព និងភាពច្នៃប្រឌិតរបស់ខ្សែភាពយន្តនេះដែលរំលេចបានទស្សនីយភាពថ្មីប្លែក ទាំងគុណភាពរូបភាព សាច់រឿងបែបរន្ធត់ និងកំប្លុកកំប្លែងច្រើន។

NKD-36x6_outline

ផ្តើមថ្ងៃចាក់បញ្ចាំងដំបូងផលិតករក៏បានឲ្យអ្នកជំនាញតុបតែងមុខតារាសម្តែងប្រុសស្រី៣រូបឲ្យមានរូបរាងមុខមាត់ ដូចតួអង្គខ្មោចក្នុងរឿងហើយទៅពញ្ញាក់អារម្មណ៍អ្នកទស្សនាដល់ខាងក្នុងរោងកុនគ្រាដែលភាពយន្ត«សសរកន្លោង»បានចាក់បញ្ចាំងចប់ ។ ការចូលទៅពញ្ញាក់នេះបានបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំងដល់អ្នកទស្សនា ជាមួយនឹងការកោតសសើរអំពីបច្ចេកទេសនៃការតុបតែងរូបមនុស្សពិតៗឲ្យក្លាយជាតួអង្គខ្មោចដ៏គួរឲ្យខ្លាច៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print