ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ អញ្ជើញជាអធិបតីប្រជុំផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងផែនការ ដល់នាយ ទាហានរង នៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសភាព ការណ៍ថ្មីៗ និងផែនការការងាររបស់កងរាជអាវុធហត្ថ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ។

ពិធីនេះមានការអញ្ជើញចូលរួមនិងធ្វើបទឧទ្ទេសនាមដោយលោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ និងមានចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាច្រើនរូបផង ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print