កម្មករកម្មការិនីធ្វើការនៅរោងចក្រមិត្តភាពជាង១០០នាក់ផ្ទុះការតវ៉ាដុតកង់ឡានអោយថៅកែគោរពច្បាប់ការងារ

ចែករំលែក៖

ភ្នំពេញ៖ រោងចក្រកាត់ដេសំលៀកបំពាក់ដែលមានយីុហោ មិត្តភាព មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវត្តសំរោងអណ្តែត ក្នុងភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ ត្រូវបានកម្មករកម្មការិនីប្រមាណជាង១០០នាក់បានផ្ទុះការតវ៉ាដុតកង់ឡានដោយសុំអោយថៅកែរោងចក្រគោរពច្បាប់ការងាររបស់ព្រះរាជាណាចក្រកម្ពុជា ។

IMG-20151021-WA0026

តាមការអោយដឹងពីកម្មករម្នាក់ដែលមានឈ្មោះជុំ រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំបានអោយដឹងថា ការដែលកម្មករកម្មការិនីធ្វើការតវ៉ាដើម្បីអោយថៅកែរកដំណោះស្រាយនោះមានចំនួន៣ថ្ងែមកហើយគឺចាប់ពីថ្ងៃទី១៩មកដល់ថ្ងៃទី២១នេះ ដោយការទាមទានោះមានចំនួន៦ចំណុចគឺ

  1. ស្នើសុំអោយក្រុមហ៊ុនទទួលយកស៊ុបវៃសើ(មេការ)ឈ្មោះជិន សាវីនអោយចូលធ្វើការវិញ
  2. ពេលដែលក្រុមហ៊ុនបញ្ឍប់កម្មករណាម្នាក់ដែលគ្មានកំហុសនោះខាងក្រុមហ៊ុនត្រូវគិតអត្ថប្រយោជន៍តាមផ្លូវច្បាប់ហើយមិនត្រូវកាត់លុយកម្មករទេ
  3. ស្នើសុំអោយក្រុមហ៊ុនរៀបចំបន្ទប់ទឹកអោយមានអនាម័យ
  4. ក្រុមហ៊ុនត្រូវរៀបចំពេទ្យប្រចាំការនៅក្នុងរោងចក្រម្នាក់
  5. នៅពេលដែលកម្មករសុំច្បាប់ឈឺឬមានធុរៈខាងក្រុមហ៊ុនមិនត្រូវកាត់លុយព្រឹមតាមសមាមាត
  6. នៅពេលដែលកម្មការិនីដែលមានផ្ទៃពោះដែលត្រូវទៅពិនិត្យនោះគឺខាងក្រុមហ៊ុនត្រូវអោយច្បាប់ឈប់សម្រាក់មួយថ្ងៃ ។

ពាក់ពន្ធ័និងបញ្ហានេះលោកអ៊ុក សុភា អនុប្រធានការិយាល័យអន្ត្រវិស័យខណ្ឌសែនសុខបានអោយដឹងថា ខាងអាជ្ញាធរខណ្ឌបានចុះទៅសម្របសម្រួលនិងណែនាំបងប្អូនកម្មករកម្មការិនីទាំងអស់កុំអោយប្រើអំពើហិង្សារ ហើយអាជ្ញាធរខណ្ឌនិងក្រសួងបានដោះស្រាយជាមួយនិងថៅកែរោងចក្របានចំនួន៤ចំណុចហើយនៅសល់២ចំណុចទៀតកំពុងបញ្ជួនទៅនាយកដ្ឋានដោះស្រាយវិវាទការងារដោះស្រាយបន្តនៅក្រសួងការងារ ៕

IMG-20151021-WA0023 IMG-20151021-WA0024 IMG-20151021-WA0025

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print