អាជ្ញាធរខណ្ឌមានជ័យចុះបង្ក្រាបល្បែងខុសច្បាប់មួយកន្លែងក្បែរល្បែងបញ្ចល់តាមប្រព័ន្ធonline ជាប់ហាងផឹកសុី លី សុជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃ១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៧ កម្លាំងចម្រុះខណ្ឌមានជ័យ បានឆ្មក់បង្ក្រាបល្បែងកន្ទុយលេខមួយកន្លែងក្បែល្បែងបញ្ចល់តាមប្រព័ន្ធonline ជាប់ហាងផឹកសុី លី សុជាតិ ដែលជាប់ផ្លូវបេតុក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដោយឃាត់ខ្លួនអ្នកកត់ម្នាក់ និងអ្នកចាក់ម្នាក់ រួមទាំងវត្ថុតាងមួយចំនួន ។

ក្នុងរង្វង់ប្រត្តិបតិការនោះ ភ្ញាក់ងារសារព័ត៌មានយើង បានសង្គេតឃើញមានវត្តមាន លោក ឌី រ័ត្នខេមរុណ ដែលជាអភិបាលរងខណ្ឌមានជ័យ និងលោក ហ៊ូរ ម៉េងវ៉ាង ដែលជាអធិការរងខណ្ឌមានជ័យ រួមនិងកម្លាំងចម្រុះក្រោមឱវ៉ាតជាច្រើននាក់ទៀតចូលរួម ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសជាអ្នកកត់ល្បែងកន្ទុយលេខខុសច្បាប់ មានឈ្មោះ ឡឹក សុវណ្ណា អាយុ៥៧ ឆ្នាំ(អ្នកកកត់កន្ទុយលេខ ) ស្នាក់នៅផ្ទះកើតហេតុ និងអ្នកចាក់ឆ្នោតមានឈ្មោះ ថន ស្រស់ អាយុ២៧ឆ្នាំស្នាក់នៅក្នុងភូមិកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដែរ ។

សមត្ថកិច្ចបានឲ្យដឹងថានៅក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាមខាងលើ ព្រមទាំងឃាត់ខ្លួនបានបុរស២នាក់(អ្នកកត់ម្នាក់និងអ្នកចាក់ម្នាក់) និងដកហូតសម្ភារៈមួយចំនួនរួមមានៈ
-ម៉ាស៊ីនប៉ាក់មួយគ្រឿង
-កុំព្យទ័រមួយគ្រឿង
-ទួូរសព្ទម៉ាកសាំសុង៣គ្រឿង
-លុយខ្មែរ៥២.៥០០០ ពាន់រៀល
និងសម្ភារៈកត់ឆ្នោតមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យខាងលើករួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការនគរបាលខណ្ឌមានជ័យ បន្តតាមផ្លូវច្បាប់ ។

សូមបញ្ចាក់ផងដែរថា មានភោជនីដ្ឋានមួយដែលមានយីហោឈ្មោះ ” លី សុជាតិ ” ដែលជាហាងផឹកសុីមួយកន្លែងមានភ្ញៀវចូលទៅផឹកសុីមិនសូវជាច្រើនកុះករនោះទេ។ តែបើយើងក្រឡេកទៅមើលតូបកាហ្វេរមួយដែលនៅជាប់គ្នានោះ គឺមានម៉ូតូជាច្រើនគ្រឿងចតនៅលើចំណីផ្លូវ ហើយនៅក្នុងកន្លែងក៏ជារបស់ម្ចាស់ហាងឈ្មោះលីសុជាតិផងដែរ ដែលកំពុងបើកបង្កប់នៅល្បែងសុីសងភ្នាល់ប្រជល់មាន់តាមប្រព័ន្ធonline ដែលមានអ្នកញៀនល្បែងសុីសងជាច្រើននាក់ចូលទៅលេងជារៀងរាល់ថ្ងៃនិងហ៊ោរកញ្ជៀវយ៉ាងសប្បាយផងដែរ ដែលបង្កផល់ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតកន្លែងនោះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print