បង្រ្កាបម៉ូតូដឹកឈើប្រណីត១៣គ្រឿងធ្វើការអប់រំ ចំណែកវត្ថុតាងប្រគល់ឲ្យជំនាញ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ អាវុធហត្ថខេត្តពោធិ៍សាត់សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្រ្កាបបទល្មើសព្រៃឈើ និងការដឹកជញ្ជូនផលអនុផលព្រៃឈើ ក្នុងនោះកម្លាំធ្វើការឃាត់ម៉ូតូដឹកឈើប្រភេទប្រណីត (ធ្នង់)ចំនួន១៣គ្រឿងធ្វើការអប់រំ ដោយឡែក៖ វត្ថុតាងឈើប្រភេទប្រណិតប្រគល់ឲ្យមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបន្តនីតិវិធី។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើ កំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចវាលនិន្រ្ទា ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការងារខាងលើបានឲ្យដឹងថា លទ្ធផល៖ កម្លាំងបានធ្វើការម៉ូតូដឹកឈើប្រភេទប្រណិត(ធ្នង់)ចំនួន ១៣គ្រឿង ហើយបានធ្វើការអប់រំដល់ពួកគាត់រួចបានប្រគល់ម៉ូតូជូនពួកគាត់ទៅលំនៅឋានរៀងៗខ្លួនវិញ ចំណែកវត្ថុតាងឈើប្រភេទប្រណិតបានប្រគល់ឲ្យមន្រ្តីជំនាញបន្តនីតិវិធី។

ប្រភពខាងលើបន្តថា វត្ថុតាងឈើប្រភេទប្រណិត(ធ្នង់)ទាំងចំនួន ១៣ម៉ូតូ មានទម្ងន់ចំនួន ១,០៣០គីឡូ​ក្រាម ស្មើរនឹងចំនួន ០,៧៩២ម៉ែត្រត្រីគុណ ហើយវត្ថុតាងទាំងនេះបានប្រគល់ឲ្យមន្រ្តីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រវាញ រក្សាទុក និងបន្តនីតិវិធី តាមបច្ចេកទេសរបស់ជំនាញស្តីពីរដ្ឋបាលព្រៃឈើ ៕  បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print