រថយន្តRAV4បើកបុករថយន្តព្រូសនៅមុខរដ្ឋសភា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តRAV4 មួយគ្រឿង ជ្រុលទៅបុករថយន្តព្រូសពីក្រោយ បណ្ដាលឲ្យរងការខូចខាតទាំងសង ខាង ។ ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខ រដ្ឋសភា តាមបណ្ដោយផ្លូវរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគឺ រថយន្តព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2R-6005 (ដែលជាអ្នករត់តាក់សុី) និងបើកបរដោយបុរសម្នាក់បានធ្វើដំណើតាមបណ្ដោយផ្លូវរដ្ឋសភា ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម ខណះមកដល់ចំណុចមុខរដ្ឋសភា ក៏ស្រាប់តែមានបុរសម្នាក់ បើករថយន្តម៉ាកRAV4 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-1821ដោយអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានធ្វើដំណើមកពីក្រោយរថយន្តព្រូសខាងលើ ហើយក៏រេចង្កូតទៅជ្រុលចង្កូតទៅបុកគូទរថយន្តព្រូសពីក្រោយទាំងកំរោលតែម្ដង បណ្ដាលឲ្យរថយន្តទាំង២រងការខូចខាតយ៉ាងដំណំទាំងសងខាង តែមិនបង្កអោយមនុស្សរងរបួសនោះទេ ។

ក្រោយពីកើតហេតុ ភាគីទាំងពីរបានធ្វើការសម្របសម្រួលត្រូវរូវគ្នាម្ដងរួចទៅហើយ ដោយភាគីខាងរថយន្តRAV4ព្រមយករថយន្តព្រូសយកទៅជួសជុលឲ្យស្អាតដូចដើម ។ក្រោមមកភាគីខាងរថយន្តRAV4 បានចេញពីកន្លែងកើតហេតុបាត់ឈឹង រហូតដល់វេលាម៉ោង៣ជាងរំលងអាធ្រាតទើបត្រឡប់មកវិញ តែត្រូវបានភាគីខាងរថយន្តព្រូសដែលរងគ្រោះបានហៅសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ បំរុងធ្វើការវាស់វែងទៅហើយ ហើយភាគីទាំង២ជជែកគ្នាយ៉ាងតឹងសសៃ ក និងឆ្លងទៅជជែកជាមួយសមត្ថកិច្ចថែមទៀតអស់ជាង៤ម៉ោង ទើបចុងក្រោយសមត្ថកិច្ចមូលដ្ឋានសម្រេចចិត្តធ្វើការវាស់វែងរថយន្តទាំង២គ្រឿងនេះ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print