សមត្ថកិច្ចម្រុះខណ្ឌសែនសុខ ឃាត់រថយន្តកាមរីគូទហើម២គ្រឿងដឹកឈើធ្នង់មិនទាន់កែច្នៃ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកកាមរីគូទហើម២គ្រឿង ត្រូវបានឃាត់ដោយកម្លាំងសមត្ថកិច្ចចំរុះរបស់សាលាខណ្ឌសែនសុខ ខណៈបើកឆ្លងកាត់កន្លែងសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យរថយន្ត រកឃើញឈើពេញរថយន្ត ពុំទាន់ កែច្នៃ  ។

ការឃាត់រថយន្តទាំង២គ្រឿងត្រួតពិនិត្យនេះបន្ទាប់ពីគណះបញ្ជាការឯកភាពខណ្ឌសែនសុខបានដាក់គោល ដៅត្រួតពិនិត្យរថយន្តដឹកអ្នដំណើរនៅពេលយប់ដើម្បីការពារសុវត្ថិភាពជួនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កាល ពីវេលាម៉ោង១០និង៥៥នាទីយំ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចមុខវត្តសុវណ្ណមុនីវង្ស តាមបណ្តោយផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

យុទ្ធនាការបង្ក្រាបរថយន្តខាងលើ ដឹកនាំដោយលោក សាំង សុភ័ក្រវិចិត្ត អភិបាលរងខណ្ឌតំណាងលោក ម៉ូវ ម៉ានិត អភិបាលនៃគណះអភិបាលខណ្ឌសែនសុខ អធិការងខណ្ឌ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធខណ្ឌនិងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ទៀត។លោក សាំង សុភ័ក្រវិចិត្ត អភិបាលរងខណ្ឌបានមានប្រាប់ថា មុននិងឃាត់រងយន្តទាំង២គ្រឿងដឹកឈើប្រភេទធ្នង់ខាងលើនេះគឺបន្ទាប់ពីគណះបញ្ជាការឯកភាពខណ្ឌ សែនសុខក្រោមការដឹកនាំពីលោក ម៉ូវ ម៉ានិត ជាអភិបាលខណ្ឌប្រជុំដាក់គោលដៅត្រួតពិនិត្យរថយន្តដឹកអ្នកដំណើរដែលធ្វើចរាចរឆ្លងកាត់ភូមិសាស្រ្តដើម្បីរក្សាសន្តិសុខសុវត្ថិភាពជួនប្រជាពលរដ្ឋនិងដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង។នៅពេលកំពង់ដំណើរត្រួតពិនិត្យក៏មានរថយន្តកាមរីគូទ ហើម២គ្រឿង ពណ៌ស ទី១ពាក់ស្លាកលេខកំពង់ចាម2A-0716និងទី២ពាក់ស្លាកលេខបន្ទាយមានជ័យ 2A-2984។ ហើយបានបើកឆ្លងកាត់ត្រួតពិនិត្យគួអោយសង្ស័យក៏ហៅអោយឈប់ធ្វើការត្រួតពិនិត្យឃើញមាន​ឈើ​ប្រភេទធ្នង់ជាកំណាត់តូចៗដែលគេដឹកយកទៅធ្វើជាកូនក្រឡឹងនោះទើបសមត្ថកិច្ចឃាត់សាកសួនិងរាយការណ៍ជួនលោកអភិបាលខណ្ឌ។

តាមសម្តីពីអ្នកបើកបររថយន្តបានអោយដឹងថាពួកគាត់គ្រាន់តែជាអ្នកដឹកស៉ីឈ្នួលអោយគេតែប៉ុន្ណោះ ដោយគិតក្នុងឈើមួយគីឡូតម្លៃ១០០០រៀល។ហើយឈើខាងលើជាប្រភេទឈើក្រឡឹង ដែលដឹកចេញមកពីស្រុកក្រវ៉ាញខេត្តពោធិ៍សាត់នាំចូលមកក្នុងទីក្រុងភ្នំពេញ។

ក្រោយពីរាយការជួនលោកអភិបាលខណ្ឌរួចលោក សាំង សុភ័ក្រវិចិត្តបានប្រាប់ថា លោកអភិបាលខណ្ឌបានឲ្យរថយន្តដឹកឈើទាំងគ្រឿងនោះបន្តដំណើរទៅមុខទៀតព្រោះលោកថាឈើនេះជាប្រភេទកែច្នៃរួច៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print