តុលាការសម្រេចឃុំខ្លួនយុវជនម្នាក់ចាញ់បោកមិត្តភក្ត្រ័ដោយសារគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាល: នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០១៧ លោក ទី សំណាងចៅក្រមស៑ើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនយុវជនម្នាក់ចាញ់បោកមិត្តភក្ត្រ័ដោយសារគ្រឿងញៀន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់”  តាមបញ្ញាត្តិមាត្រា៤០ នៃច្បាប់ស្តីពីត្រួតពិនិត្យគ្រឿងញៀន។

ជនសង្សយ័មានឈ្មោះ ឈ្មោះ ជា សម្បត្តិ ប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាងភ្លើងទីលំនៅបច្ចុប្បន្ន   នៅភូមិ កំពង់ សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមរំលឹកថា: នៅថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៧ វេលាម៉ោង២០និង១៥នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០១៧ នៅចំណុចមុខប៉ុសិ៍នគរបាលដើមមៀន ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

កម្លាំងល្បាតរបស់អធិការដ្ផាននគរបាលក្រុងតាខ្មៅបានធ្វើការល្បាតក្នុងមូលដ្ផានរបស់ខ្លួនឃើញជនសង្ស័យ ០២នាក់ឈប់ទិញអីវ៉ាន់ គួរអោយសង្ស័យក៏ហៅមកសាកសួរពេលនោះជនសង្ស័យម្នាក់ទៀតក៏បើកម៉ូតូរត់ចោលឈ្មោះជា សម្បត្តិហើយពេលនោះសមត្ថកិច្ចក៏បានឆែកឆេរ រកឃើញមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ពីឈ្មោះ ជា សម្បត្តិ។

នៅចំពោះសមត្ថកិច្ចឈ្មោះ ជា សម្បត្តិបានឆ្លើយសារភាពថា  ខ្លួនបានចាញ់បោកមិត្តភក្ត្រ័ទិញគ្រឿងញៀនមកប្រើប្រាស់ ៕ (ដោយ:ឆ ដា)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print