ខេត្តមណ្ឌលគិរី៖ បើពុំមានការផ្លាស់ប្តូរទេ យប់នេះ ឧកញ៉ា វីដា និងឧកញ៉ា សុឹង សំអុល ត្រៀមចេញឈើទៅវៀតណាមតាមច្រក ច័ន្ទមូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បន្ទាប់ឈើកំពុងលើកនៅខេត្តមណ្ឌលគិរី និងប្រើប្រាស់រថយន្តយីឌុបធ្វើជាមធ្យោបាយដឹកជញ្ជូន។
គេទទួលស្គាល់ថា៖ បច្ចុប្បន្នឈ្មួញហ៊ានគឃ្លើននិងច្បាប់ ខណះអ្នកមានតួនាទីបង្ក្រាបរាងទន់ដៃបន្តិច.? ហើយបើឈ្មួញទាំង២រូបនេះដឹកឈើឆ្លងទៅវៀតណាមតាមច្រក ច័ន្ទមូល មានន័យថាខុសច្បាប់ ព្រោះរដ្ឋាភិបាលមិនបានអនុញ្ញាតិអោយចេញតាមច្រកនេះទេ។
បទល្មើសឈើនៅខេត្តមណ្ឌលគិរីកើតមានឡើងវិញ ស្របពេលអ្នកបង្ក្រាបកំពុងលង់លក់ ឬគិតពីប្រឹងទាញ ប្រយោជន៍ពីបទល្មើសនេះ៕ ដោយ ៖ ខ្សឹបដាក់ត្រចៀក
...