ភ្នំពេញ ៖ លោក ឧត្តមសេនីយ៍ត្រី ទូច គង្គា ប្រកាសជាឱឡារិក គាំទ្រយ៉ាងដាច់ខាត និងខ្លាំងក្លាជាទីបំផុត ចំពោះលោក នាយឧត្តមសេនីយ សៅ សុខា ដែលបានធ្វើញាត្តគាំទ្រ លើសាលដីកាសម្រេចរបស់តុលាការកំពូល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៖
លោក ឧត្តមសេនីយ៍ត្រី ទូច គង្គា ប្រាប់« នគរដ្រេហ្គន» ថា ឋិតក្រោមដំបូល នៃការដឹកនាំ របស់លោក នាយឧត្តមសេនីយ៍ ជាទីគោរព ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី ទូច គង្គា ស្នងការរង ស្នងការដ្ឋាន បច្ចេកទេស សន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសជាឱឡារិក គាំទ្រញាត្តិ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានធ្វើញាត្តគាំទ្រលើសាលដីកាសម្រេចរបស់តុលាការកំពូល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមលោក នាយឧត្តមសេនីយ៏ អគ្គមេបញ្ជាការរង មេបញ្ជាការ មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់និងស្មោះត្រង់ជាទីបំផុតពីខ្ញុំបាទ ឧត្តមសេនីយ៍ត្រី ទូច គង្គា ៕