សាលាឧទ្ធរណ៍​ សម្រេច​ឱ្យ​លោក​ គឹម​ សុខ​ ដែល​ចោទ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​សម្លាប់​បណ្ឌិត​កែម​ ឡី​ ​ជាប់​គុក​១៨ខែ​ដដែល​

ចែករំលែក៖

ភ្នំពេញ​៖ លោក​ ប្លង់​ សំណាង​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍​ នៅ​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ នេះ​ សម្រេច​ឱ្យ​លោក​ គឹម​ សុខ​ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​និង​នយោបាយ​ ដែល​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ជា​អ្នក​សម្លាប់​បណ្ឌិត​កែម​ ឡី​ ជាប់​ពន្ធនាគារ​១៨ខែ​ ដោយ​តម្កល់​សាល​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ទូច​ ថារិទ្ធិ​ អគ្គ​លេខា​ធិការ​រង​និង​ជា​អ្នក​នាំពាក្យ​សាលាឧទ្ធរណ៍​ ថ្លែង​ប្រាប់​នៅ​មុន​នេះ​បន្តិច​ ។

គួរ​រំលឹក​ថា​ លោក​ គឹម​ សុខ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ប្រកាស​សាលក្រម​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​១៨ខែ​ ពិន័យ​ជា​ប្រាក់​ចំនួន​៨លាន​រៀល​ និង​ សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ ចំនួន​៨០០លាន​រៀល​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”ញុះញង់​ឱ្យ​​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៤៩៤ មាត្រា​៤៩៥ និង មាត្រា​៣០៥ នៃ​ក្រមព្រហ្មទណ្ឌ ។​

បច្ចុប្បន្ន​លោក គឹម សុខ នៅជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​សម្តេច​តេ​ជោ​ដូចគ្នា គឺពាក់ព័ន្ធ​ការដែល​លោក គឹម សុខ បាន​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស រួច​រក​ឃាតក​មិនដែល​ឃើញ ៕​ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print