ខេត្កកណ្ដាល ៖ ត្រីចាបដែលច្បាប់កម្ពុជាហាមឃាត់មិនឲ្យនាំចូលពីប្រទេសវៀណាម តែពេលនេះ ត្រូវបានគេសង្កេតឃើញថា បាននាំចូលយ៉ាងរលូន តាមច្រកក្អមសំណ រៀងរាល់ថ្ងៃ ស្ថិតក្នុងស្រុកលើកដែក ខេត្ត កណ្ដាល។
លោក វិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជល ផលខេត្តកណ្ដាលនិយាយថា លោកពិត ជាទប់ស្កាត់ករណីនេះ តែទប់មិនអស់នោះ ទេ ហើយលោកក៏ស្នើឲ្យប្រព័ន្ធផ្សព្វផ្សាយជួយផ្សាយរឿងក្រុមហ៊ុន នាង សុវណ្ណារី ដែលនាំត្រីចាបខុសច្បាប់ចូលពីប្រទេសវៀតណាមផង ដើម្បីឲ្យអង្គភាពពាក់ព័ន្ធ មានវិធានការបង្ក្រាប។
លោកនាយខណ្ឌបន្តថា លោកពិតជា សោកស្ដាយណាស់ ដែលអង្គភាពពាក់ព័ន្ធ ជាច្រើន នៅក្នុងខេត្តកណ្ដាល និងតាម ក្រសួងពាក់ព័ន្ធមួយចំនួន មិនមានវិធាន ការជួយទប់ស្កាត់ និងបង្រ្កាបទៅលើក្រុម ហ៊ុន នាង សុវណ្ណារី នោះឡើយ ។
ជុំវិញករណីខាងលើ លោកស្រី នាង សុវណ្ណារីបានឲ្យដឹងថា លោកអ្នកកាសែត ចង់ផ្សាយអីផ្សាយទៅ ព្រោះលោកស្រីពិតជានាំត្រីចាបចូលមកមែន ។
បើយោងតាមសេចក្ដីរាយការណ៍ពី ពលរដ្ឋបានឲ្យដឹងថា ក្រុមហ៊ុនខាងលើ មិនមែននាំតែត្រីចាបរស់ចូលមកទេ ចំណែកត្រីចាបងាប់ ក៏នាំចូលមកដែរ ៕ ហេង នរិន្ទ្រ