ប្រទេសកាណាដា ៖ ក្នុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការពារជាតិ ស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដែល ប្រទេសកាណាដា ទទួលធ្វើជាម្ចាស់ផ្ទះ បណ្តារដ្ឋជាសមាជិក ចូលរួមក្នុងកិច្ចប្រជុំ នេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាថែរក្សាសន្តិភាពក្នុងពិភពលោក ការបង្កើនយេន ឌ័រ រួមទាំងការបង្កើនសមត្ថភាព ជំនាញថែ រក្សាសន្តិភាព ។
កិច្ចប្រជុំនោះ បានគោរពវិញ្ញាណក្ខន្ធ ដល់បុគ្គលិកកងទ័ពមួកខៀវ របស់អង្គការសហប្រជាជាតិដែលបាន ពលីជីវិត ក្នុងបុព្វ ហេតុរក្សាសន្តិភាពនារយៈពេលកន្លង មក។ កិច្ចប្រជុំរយៈពេញមួយថ្ងៃនៅថ្ងៃ ទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៧ កិច្ចប្រជុំបាន ផ្តល់នូវគំនិតផ្តួចផ្តើមថ្មីៗរួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា និងរិះរកវិធីថែរក្សា សន្តិភាពសម្រាប់អនាគត។
ថ្លែងទៅកាន់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការ ពារជាតិបានថ្លែងចាត់ទុក កិច្ចប្រជុំនេះមានសារសំខាន់បម្រើឲ្យការងារថែរក្សាសន្តិភាព ក្នុងគោលដៅរួមគ្នាមួយ តាមរយៈការប្តេជ្ញាចិត្តដ៏មុតមាំរបស់ប្រមុខដឹកនាំ ក្នុង ការធានាសុវត្ថិភាព និងសន្តិសុខដល់កង កម្លាំងថែរក្សាសន្តិភាព របស់អង្គការសហ ប្រជាជាតិសង្គ្រោះជីវិតមនុស្ស ការពារ ប្រជាជន និងជួយប្រទេសជាច្រើនដែល កំពុងតស៊ូងើបពីជម្លោះ ។
សម្តេចពិជ័យសេនាបានបញ្ជាក់ទៀត ថា រាជរដ្ឋាភិបាលកម្ពុជាអនុវត្តតាមការ ប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រតិបត្តិការរក្សាសន្តិភាព អង្គការសហប្រជាជាតិ និងរង់ចាំបញ្ជូនក្រុម បោសសម្អាតមីនចំនួន២កង គឺកម្លាំង កងរាជអាវុធហត្ថ១កង និងវិស្វកម្ម១កងនៅក្នុងប្រព័ន្ធត្រៀមជាស្រេច ដែលមានសមត្ថ ភាពទាំងរចនាសម្ព័ន្ធ និងគ្រឿង បំពាក់សម្រាប់ឆ្លើយតបបានទាន់ពេល វេលាក្នុងអំឡុងពេលមានការស្នើសុំជាផ្លូវការពីទីបញ្ជាការរបស់អង្គការសហប្រជាជាតិ ប្រចាំទីក្រុងញូវយ៉ក ព្រមទាំងទាហាន សេនាធិការ និងសង្កេតការណ៍យោធា សម្រាប់ប៉ុស្តិ៍នានា ក្នុងតំបន់បេសកកម្ម ។
សម្តេចពិជ័យសេនា ទៀ បាញ់ សង្កត់ ធ្ងន់ថា ដោយសារពេលបច្ចុប្បន្នកម្លាំងរក្សាសន្តិភាពនារីរបស់កម្ពុជា មិនទាន់ឆ្លើយ តបទៅនឹងតម្រូវការជាក់ស្តែង ក្នុងតំបន់ បេសកកម្ម ។ ដូចនេះកម្ពុជាប្តេជ្ញារួម ចំណែកជាមួយបណ្តាប្រទេសបរិច្ចាគ ផ្សេងៗ ក្នុងការបង្កើនការចូលរួមរបស់នារីឲ្យបានដល់១៥ភាគរយ តាមផែនការរបស់ អង្គការសហប្រជាជាតិកំណត់សម្រាប់ ឆ្នាំ២០១៧ និងឈានទៅលើសផែនការ បង្កើនប្រសិទ្ធ ភាពប្រតិបត្តិការក្នុងតំបន់ បេសកកម្មរបស់ខ្លួនផងដែរ ៕ សុខដុម