ផ្លូវខូចកណ្តាលក្រុងបាត់ដំបងមន្ទីរជំនាញថាជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនSic!

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅ ភូមិអូរតាគាំ១ និងអូរតាគាំ២ស្ថិតក្នុងក្រុង បាត់ដំបង បានរិះគន់ខ្លាំងៗទៅលើបញ្ហាផ្លូវកៅស៊ូជាច្រើនខ្សែដែលស្រុតខូច ហើយគ្មានអ្នកធ្វើពិសេសមន្ត្រីជំនាញមន្ទីរពាក់ព័ន្ធតែ ម្តង។

ប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរជាងគេនៅចំណុចភូមិអូរតាគាំ១ និងភូមិអូរ តាគាំ២ ស្ថិតនៅ កណ្ដាលក្រុងទីប្រជុំជនតែម្តង។ ផ្លូវទាំង នេះរងការខូចខាតរាប់ឆ្នាំមកហើយដោយសារតែរថយន្តធំតូចដឹកទំនិញ និងរថយន្តក្រុមហ៊ុនធ្វើអាជីវកម្មដឹកដីលក់បរកាត់ទៅមកៗបង្កឲ្យបាក់ស្រុតក្លាយជារណ្តៅធំៗ និងមានទឹកដក់ពិបាកធ្វើដំណើរ និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ជាញឹក​ញាប់ ។ ទោះបីជាផ្លូវខូចទាំងនោះមិនដែលឃើញមានមន្ត្រីជំនាញ ឬមន្ទីរពាក់ព័ន្ធចុះមកទទួលខុសត្រូវឬជួសជុលឡើងវិញឡើយ។

លោក ព្រួញ រិទ្ធីថា ប្រធានការិយាល័យទទួលបន្ទុកផ្លូវថ្នល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានប្រាប់ឲ្យដឹងថា បញ្ហាផ្លូវខូចដែលប្រជាពលរដ្ឋបានលើកឡើងទាំងអស់នេះខាងលោកមិនដឹងទេ ព្រោះខាង ក្រុមហ៊ុន (ទុយគី) ជាអ្នកដេញថ្លៃធ្វើហើយក្រុមហ៊ុនមួយនេះកន្លងមកនៅពេលដែលធ្វើហើយតែងតែទុក និងបោះបង់ ចោលមិន មាន​ទទួលខុសត្រូវ ឬថែទាំ និងជួសជុល ឡើងវិញឡើយ ។ មិនតែប៉ុណ្ណោះក៏៏មិនដែលទទួលយកការណែនាំបច្ចេកទេសពីខាង មន្ទីរឡើយ។

ករណីនេះ ខាងក្រុមហ៊ុនទុយគី សារព័ត៌មាននគរវត្តមិនអាចទាក់ទងសុំការបក ស្រាយបំភ្លឺបានទេ ដោយ សាររកលេខ ទូរស័ព្ទមិនបាន ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print