លោកឃួង ស្រេង បញ្ជាឲ្យមន្ដ្រីមន្ទីរសាធារណៈការនិងអាជ្ញាធរខណ្ឌទាំង១២ ត្រូវយកចិត្តទុកដាក់ខ្ពស់ជាងមុន ចំពោះបញ្ហាស្តារប្រឡាយ និងលូក្នុងរាជធានី

ចែករំលែក៖

ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំដល់ មន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូន ត្រូវត្រួតពិនិត្យឡើងវិញ និងខណ្ឌទាំង១២ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហា ប្រពន្ធលូ និងប្រឡាយ ដែលបង្កឲ្យមានការរះស្ទះ និងលិចលង់ ក្នុងតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ ជាពិសេសតំបន់ ភាគខាងលិចឆៀងខាងត្បូងនិងឆៀងខាងជើងរាជធានីភ្នំពេញតែម្តង ។

លោក ឃួង ស្រេង រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំបែបនេះក្នុង កិច្ចប្រជុំនេះស្តីពី បញ្ហាប្រពន្ធប្រឡាយរំដោះទឹក ភាគខាងលិខ រាជធានីភ្នំពេញដោយមានការចូលរួមពីអភិបាលរងរាជធានីភ្នំពេញលោកប្រធាននិងអនុប្រធានមន្ទីរជំនាញលោកអភិបាលនិងអភិបាលរងខណ្ឌទាំង១២ នៅរដ្ឋបាលរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ  ។

ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង បានណែនាំ ថា៖ចាប់ពីពេលនេះតទៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ជាអ្នកដឹកនាំខណ្ឌទាំង១២ធ្វើការស្តារប្រព័ន្ធលូ ប្រឡាយដែលការងារស្តារប្រពន្ធលូ ត្រូវកាយដីល្បប់និងកាកសំណល់ចេញពីលូ ហើយដឹកចេញភ្លាមៗ មិនត្រូវទុកចោល នៅលើថ្នល់ ឲ្យភ្លៀងមកហូរចូលវិញ នាំឲ្យមានការកក់ស្ទះលូដដែលៗនោះទេ ។លោកអភិបាលបានបន្ថែមថា ក្រៅពីការយកចិត្តទុកដាក់ ក្នុងការស្តារប្រព័ន្ធលូ ប្រឡាយ ក្នុងខណ្ឌទាំង៤ហើយនោះក្នុងនោះរដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ ស្តារប្រឡាយនិងប្រព័ន្ធលូ នៅតំបន់ខាងលិចឆៀងខាងត្បូង និងខាងលិចឆៀងខាងជើងរាជធានីភ្នំពេញផងដែរ ។

ចំពោះការងារខាងលើនេះដែរ លោក ឃួង ស្រេង បានចាត់តាំង ឲ្យលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញនិងប្រធានមន្ទីរហិរញវត្ថុរាជធានីភ្នំពេញ ត្រូវមើលលើការងារនេះបន្ថែម ។លោកអភិបាលបានបញ្ជាក់ទៀតថា៖ កន្លងមកយើងមានការព្រួយបារម្ភ ក្នុងតំបន់ខណ្ឌទាំង៤ (ខណ្ឌទួលគោ, ខណ្ឌដូនពេញ, ខណ្ឌ៧មករា និងខណ្ឌចំការមន) ក្នុងរាជធានីភ្នំពេញ ដែលស្ទះលូ មិនហូ តែក្រោយមក មានការដឹកនាំស្តារនិងដាក់ប្រពន្ធលូថ្មី ជាបន្តបន្ទាប់ ធ្វើឲ្យតំបន់កណ្តាលក្រុង ប្រែក្លាយទៅជាល្អប្រសើរជាងមុន ។
លោកអភិបាលក៏បានណែនាំ និងដាក់គោលដៅ កំណត់ឲ្យ

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ឲ្យពិនិត្យឡើងវិញ នូវការងារស្តារប្រឡាយ លូហើយនោះ លោកអភិបាលបានបន្ថែមទៀតថា កិច្ចការនេះ ត្រូវតែធ្វើឲ្យខ្លាំង និងល្អជាងមុន ដើម្បីបម្រើប្រជាពលរដ្ឋ ឲ្យពួកគាត់ បានមើលឃើញ ពីការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយ ការលំបាករបស់ប្រជាពលរដ្ឋ។

ក្នុងនោះអ្វីដែលលោកអភិបាលរាជធានីបានសង្កេតឃើញ ចំពោះការដ្ឋានដាក់លូនិង ស្តារលូមួយចំនួនដែលដាក់លូហើយទឹកនៅលិចដដែលដូច្នេះពីពេលនេះទៅដាក់ប្រពន្ធលូ រួចរាល់ហើយ កុំភ្លេចតភ្ជាប់ឲ្យគ្នាឱ្យទឹកហូរផងមិនត្រូវដាក់តែលូរួចហើយ តែទឹកមិនហូនោះទេ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print