ខេត្តព្រះសីហនុ ៖ ខណ:ការព្យាករណ៍អំពីអាកាសធាតុមាន
ភ្លៀងធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេស ស្រាប់តែមានរន្ទះបាញ់ត្រូវចំខ្សែភ្លើង រួចឆ្លងចរន្ដអគ្គិសនីបង្កជាអគ្គីភ័យឆេះរាលដាលដល់ស៊ីទែនស្ដុកប្រេង និងអគារ នៅរោងចក្រផលិតទឹកកក ស្ថិតក្នុងភូមិចុងអូរ ឃុំសំរ៉ុង ស្រុកព្រៃនប់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្នុងការបង្ក្រាបអគ្គីភ័យនេះត្រូវប្រើរថយន្តពន្លត់អគ្គីភ័យ៣គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ មួយគ្រឿង និងរបស់ស្នងការដ្ឋាននគរបាលខេត្ត២គ្រឿង ដោយប្រើប្រាស់ទឹកអស់៥ឡាន ហើយបានថមថយរហូតរលត់ទាំងស្រុង នៅវេលាម៉ោង៣រសៀលថ្ងៃខែដដែល ។
ម្ចាស់រោងចក្រផលិតទឹកកកឈ្មោះ ជា ប៊ុនថន ភេទប្រុស អាយុ៥២ឆ្នាំ ។ លោកបានប្រាប់សមត្ថកិច្ចថា ទំហំនៃការខូចខាតគឺខ្ទង់ម៉ឺនដុល្លារ ៕ ជាយក្រុង
...