ខេត្តកណ្តាល : នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ជនសង្សយ័ម្នាក់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនដាក់ពន្ធនាគារបណ្តោះអាសន្នក្រោមបទចោទ”ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់” តាមបញ្ញាត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
លោកព្រះរាជអាជ្ញាររងបានបញ្ជាក់ថា: សំណុំរឿងបានបញ្ជូនទៅអោយលោកចៅក្រមស៑ើុបសួរចាត់ការបន្តរនីតីវិធ។ នៅដំណាក់កាលនេះចៅក្រមស៑ើុបសួរសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ ប៉ុន្តែបទល្មើសគ្រឿងញៀនភាគច្រើនចៅក្រមស៑ើុបសួរនិងសម្រេចឃុំខ្លួន។
ជនសង្យយ័មានឈ្មោះ មួយ ហ៊ុយ ហៅអាកំពិត ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
សូមបញ្ជាក់ថា: នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង ១២និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ មួយ ហ៊ុយ ហៅ អាកំពិត ភេទប្រុស ស្ថិតក្នុងភូមិ ព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ មួយ ហ៊ុយ ស្ថិតក្នុងភូមិ ព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលត្រើយស្លា បានចុះទៅដល់ចំណុចកើតហេតុ ។ ដោយទទួលការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញា សាលាដំបូងខេត្តកណ្តាល អោយធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានឈ្មោះ មួយ ហ៊ុយ បានរកឃើញម្សៅក្រាបពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ៥៥កញ្ចប់តូច ក្នុងនោះ ឈ្មោះ មួយ ហ៊ុយ បានលាក់ក្នុងពិល ចំនួន ៤០កញ្ចប់តូច , ក្នុងសំបុកមាន់ ចំនួន ១០កញ្ចប់តូច និងនៅលើផ្ទះចំនួន ០៥កញ្ចប់តូច រួមទាំងឧបករណ៍សំរាប់វុិចខ្ចប់ ប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ មួយ ហ៊ុយ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០១ កញ្ចប់ធំ តម្លៃ ១,២០០,០០០៛ (មួយលានម្ភៃមុឺនរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ រាជធានីភ្នំពេញ ដើម្បីយកមកវុិចខ្ចប់លក់ក្នុង ០១កញ្ចប់តូច តម្លៃ ៤០,០០០រៀល ៕(ដោយ: ឆ ដា)