ខេត្តកណ្តាល ៖ រថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យមនុស្សប្រុសស្រី១៤នាក់រងរបួសស្រាល កាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៤ គីឡូម៉ែត្រ២៧.២៨ ស្ថិតក្នុងភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣B ៨៨១៥ បើកពីទិសខាងលិចទៅទិសខាងកើត (កំពង់សោមទៅភ្នំពេញ) ។ លុះដល់ចំណុចកើតហេតុបានជែងរថយន្តផ្សេងទៀត ក៏ជ្រុលទៅបុករថយន្តម៉ាកសាំងយ៉ុង ប្រភេទទេសចរណ៍ ១៥កៅអី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ២AJ ៥០៥៦ បើកបរដោយឈ្មោះឈួន ប៊ុនហុក ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បាមន ខេត្តកំពង់ស្ពឺមុខរបរតៃកុងឡាន ក្នុងរថយន្តមានអ្នករួមដំណើរ១៤នាក់ ។ សាក្សីបន្តថា បន្ទាប់ពីអ្នកបើករថយន្តបង្កបុកហើយបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមក បំពេញភារកិច្ចតាមជំនាញ ដោយសន្ឋិដ្ធានថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ៣B ៨៨១៥ បើកបរក្នុងល្បឿនលឿន ជែងក្នុងស្ថានភាពមិនអំណោយផល ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ។
បន្ទាប់ពីធ្វើការវាស់វែងនិងធ្វើកំណត់ហេតុរួច ជំនាញបានយកមធ្យោបាយពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។
តាមការបញ្ជាក់ពីរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទាំង១៤នាក់ ស្គាល់អត្តសញ្ញាណតែ៩នាក់ទេរួមមាន៖
១ ឈ្មោះ សូ អាន ភេទស្រី អាយុ៥៦ឆ្នាំ ទីលំនៅភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧត្តុង្គខេត្តកំពង់ស្ពឺ របួសស្រាល
២ ឈ្មោះ អ៊ុំ ង៉ែត ភេទស្រី អាយុ៤៩ឆ្នាំ របួសធ្ងន់
៣ ឈ្មោះ ខុំ មួយគា ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅ ភូមិរលួស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសស្រាល
៤ ឈ្មោះ ភន ដា ភេទប្រុស អាយុ៦៦ឆ្នាំ ទីលំនៅភូមិស្រឡៅសំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ របួសស្រាល ៥ ឈ្មោះ ងាំ ចាន់ថន ភេទស្រី អាយុ៦០ឆ្នាំ ត្រូវជាប្រពន្ធ ឈ្មោះភន ដា រងរបួសស្រាល
៦ ឈ្មោះ ផុនពៅ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅ ភូមិថ្នល់កែង ឃុំគង់ជ័យ ស្រុកអូរាំងឪ ខេត្តកំពង់ចាម រងរបួសស្រាល
៧ ឈ្មោះ គង់ ស្រីម៉ៅ ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅភូមិ ត្រពាំងលើក ឃុំរការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសស្រាល
៨ ឈ្មោះ គារ ជីន ភេទស្រី អាយុ១៩ឆ្នាំ ទីលំនៅភូមិ ក្រាំងស្វាយ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសស្រាល
៩ ឈ្មោះ ហ៊ុយ សាន់ ភេទប្រុស អាយុ២ខែ ត្រូវជាកូនឈ្មោះ គារ ជីន រងរបួសស្រាល ចំពោះ អ្នករួមដំណើរចំនួន០៥អ្នកទៀតដែលរងរបួសស្រាល ត្រូវបងប្អូន ដឹងយកទៅផ្ទះអស់ហើយ ដែលបើកពីទិសខាងកើតទៅទិសខាងលិច(ភ្នំពេញទៅកំពង់សោម) ក្នុងទិសដៅបញ្ច្រាសគ្នា៕ ស្អាយជ័យ