ភ្នំពេញ ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៧ម្សិលមិញ លោក ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន INWEPF កម្ពុជា ចូលរួមសន្និសីទអន្តរជាតិលេីកទី១៤ នៃបណ្តាញអន្តរជាតិស្តីពីទឹក និងប្រព័ន្ធអេកូឡូសុីក្នុងស្រែ នៅតំបន់សេដ្ឋកិច្ចពិសេស CLARK ប្រទេសហ្វីលីពីន ។
សមាជិកចូលរួមក្នុងសន្និសីទនេះ រួមមាន ប្រទេសជាសមាជិករបស់ INWEPF ចំនួន ១៩ ប្រទេស, មន្ត្រីរបស់ INWEPF Committee, មន្ត្រីរបស់រដ្ឋបាលស្រោចស្រពជាតិ (National Irrigation Administration) និងវិស័យឯកជន ។
គោលបំណងរបស់សិន្និសីទ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍, បញ្ហា ការប្រឈមនានា និងដំណោះស្រាយ រវាងប្រទេសជាសមាជិករបស់ INWEPF លើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក ជាពិសេសផ្តោតសំខាន់លើនិរន្តរភាពនៃការគ្រប់គ្រងទឹក និងបរិស្ថានក្នុងស្រែ ៕