ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៦នាក់រួមនិងថ្នាំញៀន១កញ្ចប់តូចត្រូវកម្លាំងនគរបាលធ្វើការឃាត់ខ្លួនបន្ទាប់ពីពិនិត្យទឹកនោមឃើញមានសារធាតុញៀននៅក្នុងខ្លួន។ កាលពីវេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំភូមិពោងពាយសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ជនដែលត្រូវបានចាប់ខ្លួនខាងលើនេះ សុទ្ឋតែត្រូវរកឃើញមានផ្ទុកនូវសារធាតុញៀននៅក្នុងទឹកនោមរបស់ពួកគេ ខណះពួកគេបានកំពុងធ្វើដំណើរតាមផ្លូវហើយសមត្ថកិច្ចមានការសង្ស័យឃាត់យកមកត្រួតពិនិត្យឯមួយចំនួនទៀតត្រូវបានចាប់ខ្លួនខណះកំពុងនាំគ្នាសេពថ្នាំញៀន នៅតាមផ្ទះជួដោយមានប្រជាជនល្អសហការរាយការណ៍មកសមត្ថកិច្ច។
ក្រុមយុវជនជាប់សង្ស័យទាំង៦នាក់ខាងលើមានឈ្មោះ ១. លី ហួរ ភេទប្រុសអាយុ២០ឆ្នាំ គ្មានមុខរបរ នៅភូមិកប់ស្រូវ សង្កាត់គោករការ(មានថ្នាំ១កញ្ចប់តូច) ។ ២. មាស ស្រីនិច ភេទស្រីអាយុ២៥ឆ្នាំគ្មានមុខរបរ ស្នាក់នៅផ្ទះជួលម្តុំសង្កាត់ភ្នំពេញថ្មី។ ៣. អ៊ូ ដាវី ភេទស្រីអាយុ២២ឆ្នាំ គ្មានមុខរបរ នៅផ្ទះជួលម្តុំសង្កាត់ភ្នំពេញថ្មី៤. សែន សោ ហៅប្រុសអាយុ២២ឆ្នាំគ្មានមុខរបរនិងលំនៅពិតប្រាកដ។ ៥. ប៊ុត សម្ផស្ស ភេទប្រុស អាយុ ៣០ឆ្នាំ គា្មនមុខរបរ មានទីលំនៅក្នុងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី។ ៦.ពុត ជំនោរ ភេទប្រុស អាយុ២០ឆ្នាំ គ្មានមុខរបរ នៅភូមិកប់ស្រូវ ខណ្ឌព្រែកព្នៅ។
សមត្ថកិច្ចខណ្ឌសែនសុខក៏បានឃាត់ខ្លួនយុវជនជាច្រើននាក់បន្តបន្ទាប់គ្នាស្ទើររាល់ថ្ងៃពាក់ព័ន្ឋការប្រើប្រាស់ ចរាចរនិងជួញដូរថ្នាំញៀនខុសច្បាប់ ជាកិច្ចខំប្រឹងប្រែងមួយរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕ ដោយ៖ តុង សីហា
...