នគរបាលចាប់ខ្លួនជនសង្ស័យ៣នាក់និងដកហូតថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជាមុខសញ្ញាជួញដូថ្នាំញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការចាប់ខ្លួននិងដកហូតថ្នាំញៀនចំនួន២កញ្ចប់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ករណីចាប់ខ្លួនខាងលើនេះធ្វើឡើងនៅវេលាម៉ោង២២និង១៥នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្រ្តីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលចាប់ខ្លួនបានទី១-ឈ្មោះ ណន វៃយុ ភេទប្រុស អាយុ១៧ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិរការលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ទី២-ឈ្មោះ ភឿន ឡុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល និងទី៣-ឈ្មោះ ឆោម រម្យនា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២កញ្ចប់មធ្យម ,ទូរស័ព្ទដៃ១គ្រឿងនិងប្រាក់ចំនួន២ម៉ឺនរៀល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសំពៅពូន បានធ្វើការចុះល្បាតនៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រងនិងងាយរង លុះមកដល់ចំណុចភូមិជ្រៃធំ ឃុំសំពៅពូន បានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ភ្លាមនោះ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍សំពៅពូន បានសហការជាមួយកម្លាំងនគរបាលស្រុកផ្នែកប្រឆាំងគ្រឿងញៀនកោះធំ ចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើ ក៏បានធ្វើការឆែកឆេររកឃើញថ្នាំញៀនចំនួន២កញ្ចប់ ឈានដល់ចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើរួមទាំងវត្ថុតាងជាក់ស្ដែងយកមកអធិការដ្ឋាននគរបាលស្រុកចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ ណន វៃយុ បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ០២កញ្ចប់មធ្យម ខាងលើនេះ ពិតជារបស់ខ្លួន ដោយខ្លួន បានទិញមកពីស្រុកស្អាង ដើម្បីយកលក់ឲ្យគេបន្តជាមួយឈ្មោះ ភឿន ឡុង និង ឆោម រម្យនា ប្រាកដមែន ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print