នារីរងគ្រោះ០៣នាក់ជាអនីតិជន ត្រូវនគរបាលប្រឆាំងការជួញដូរមនុស្សជួយអន្តរគមន៍បង្រ្កាបនៅហាងម៉ាស្សាកោសជប់១៦៨ ដែលបង្កប់សេវាផ្លូវភេទ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ឆ្មក់បង្រ្កាបទីតាំងហាងម៉ាស្សាកោសជប់១៦៨ ដែលបង្កប់សេវាផ្លូវភេទ ជាក់ស្តែងសមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ជាម្ចាស់ទីតាំង និងនារីរងគ្រោះ០៣នាក់ជាអនីតិជនផងដែរ ។

ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងម៉ាស្សាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីតាំងហាងម៉ាស្សាកោសជប់១៦៨តាមបណ្ដោយផ្លូវ១៨៦២ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខដោយមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ឧត្តសេនីយ៍ត្រី ចាន់ កិតិខុម ស្នងការរងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ។

ស្រ្តីសង្ស័យជាម្ចាស់ទីតាំងខាងលើនេះមាន ឈ្មោះ ហុង លាភ អាយុ៤៥ឆ្នាំ ភេទស្រី ស្នាក់នៅផ្ទះទីតាំងហាងម៉ាស្សាកោសជប់១៦៨ តាមបណ្ដោយផ្លូវ១៨៦២ ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

មន្រ្តីនគរបាល បានឲ្យដឹងថា មុនពេលឈានដល់ការចុះបង្ក្រាបទីតាំងហាងម៉ាស្សានេះ គឺកម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវដឹងច្បាស់ថា ទីតាំងខាងលើនេះ ដោយដាក់យីហោ កោសជប់ ប៉ុន្តែលួចបង្កប់បំរើសេវាផ្លូវភេទ ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ ក៏បានឲ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងបានបើករកស៊ីចាប់ពីម៉ោង០៨ព្រឹក
ដល់ម៉ោង០២ទាបភ្លឺ ដោយពេលខ្លះមានភ្ញៀវចូលមកម៉ាស្សាតម្លៃ១ម៉ោង១០០០០រៀង ហើយភ្ញៀវខ្លះក៏មករួមភេទ ដោយរួមភេទម្ដងតម្លៃ២០ដុល្លារទៅ៣០ ដុល្លារ។

បច្ចុប្បន្នស្រី្តដែលជាម្ចាស់ទីតាំងហាងម៉ាស្សា ត្រូវបានកម្លាំងនគរបាល បញ្ចូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីឃុំខ្លួនបណ្ដោះអាសន្ន ចាត់ការតាមច្បាប់ ។ ចំណែកនារីរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅមន្ទីរ សង្គមកិច្ច ដើម្បីធ្វើការអប់រំបន្ត ៕តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print