ប្រកបរបរឆក់ត្រីយូរហើយ តែថ្ងៃនេះភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តកណ្តាល ៖ បុរសម្នាក់ដែលគេដឹងថា មានមុខរបររកនិងឆក់ត្រី ត្រូវបានគេប្រទះ​ឃើញដេកស្លាប់ជាមួយនឹងឧបករណ៍ឆក់ត្រី កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចប្រឡាយ​អុងកូ ស្ថិតក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

សពជនរងគ្រោះឈ្មោះ សឿន ជីងឡុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររកត្រី មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជាធម្មតា ជនរងគ្រោះតែងប្រកបរបរជាមួយនឹងការ​ឆក់ត្រីជាប្រចាំ ​នៅតាមដងអូរ ប្រឡាយនានា ។ លុះនៅថ្ងៃកើតហេតុ​ឪពុកម្តាយ​និងបង​ប្អូនមិនឃើញត្រឡប់មកផ្ទះវិញ មានការសង្ស័យ ក៏ចែកទិសដៅគ្នាដើររក ស្រាប់តែប្រទះ​ឃើញឈ្មោះ សឿន ជីងឡុង ដេក​ស្លាប់ដោយភ្ជាប់ជាមួយនៅឧបករណ៍ឆក់ត្រី​នៅចំណុច​ប្រឡាយអុងកូ រួចក៏បានរាយការណ៍ជូន​អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចដឹងឮ ។

កម្លាំងសមត្ថកិច្ចប៉ុស្តិ៍សិត្បូ សហការជាមួយកំលាំងជំនាញក្រុមប្រឹក្សាឃុំ មេភូមិ បានចុះ​ពិនិត្យ​លើសពឃើញ​ថា មានស្លាកស្នាមជាំស្លោក នៅចំណុចត្រង់បបូរមាត់ ក្រៅពីនេះពុំ​មានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។

ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕   ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print