វិភាគអន្តរជាតិ៖ ការរៀបចំសន្តិភាពនៅស៊ីរីមិនមានវត្តមានរបស់អាមេរិកឡើយ

ចែករំលែក៖

ការរៀបចំសន្តិភាពនៅក្នុងប្រទេសស៊ីរី នឹងមិនទទួលបានជោគជ័យឡើយ ប្រសិន បើ អាមេរិកជាអ្នករៀបចំនោះដោយសារតែអាមេរិកប្រកាន់យកគោលជំហរតម្រូវ លោកអាល់អាសាដត្រូវចាក ចេញពី តំណែង។ ប៉ន្តែនៅពេលនេះ ភាគីរុស្ស៊ី អីុរ៉ង់ និងទួរគី ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុត របស់ស៊ីរី កំពុងតែពិភាក្សាគ្នាស្វែង រកសន្តិភាពឲ្យស៊ីរី។

ពាក់ព័ន្ធនឹងសន្តិភាពនោះដែរ កាលពី ថ្ងៃទី២២ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពិភាក្សាគ្នាជាមួយនឹងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ហើយ មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើសារសំខាន់នៃដំណើរការសន្តិភាព ដែលដឹកនាំ ដោយ អង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាសង្គ្រាមស៊ីវិលស៊ីរី។

សេចក្តីថ្លែងការណ៍របស់សេតវិមាន បាននិយាយថានៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ មានរយៈពេលជាងមួយម៉ោងនោះ លោក ត្រាំ និងលោក ពូទីន បានយល់ស្របគ្នា ស្វែងរកមធ្យោបាយសហការគ្នា ប្រយុទ្ធ ប្រឆាំងក្រុមសកម្មប្រយុទ្ធ ដូចជា ក្រុមរដ្ឋ អ៊ិស្លាមជ្រុលនិយមជាដើម។

សេចក្តីថ្លែងការណ៍របស់សេតវិមាន ដដែលនោះ បានបន្តទៀតថា ក្រៅពីនេះមេ ដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នា អំពីវិធី ដើម្បីទទួលបានសន្តិភាពនៅក្នុងប្រទេស អ៊ុយក្រែន និងភាពចាំបាច់នៃការដាក់សម្ពាធលើកូរ៉េខាងជើងដើម្បីឲ្យប្រទេសកុម្មុយ នីស្តឯកោនេះ បញ្ឈប់កម្មវិធីនុយក្លេអ៊ែរបស់ខ្លួន។

ពាក់ព័ន្ធនឹងសន្តិភាពនៅស៊ីរីវិញ កាល ពីថ្ងៃ២២ ខែវិច្ឆិកា លោកប្រធានាធិបតីរុស្ស៊ី ពូទីនទទួលជួប ប្រធានាធិបតីទួរគី លោក Recep Erdogan និង ប្រធានាធិបតីអុីរ៉ង់ លោក Hassan Rouhani នៅក្រុងរមណីយ ដ្ឋានរុស្ស៊ី Sotchi ដើម្បីរកដំណោះស្រាយឲ្យជម្លោះក្នុងប្រទេសស៊ីរី សម្រាប់អំឡុង ពេលវែងឆ្ងាយទៅមុខ ព្រោះនៅសល់តែ ប៉ុន្មានថ្ងៃទៀត ប៉ណ្ណោះដល់ពេលបើកកិច្ចចរចានៅទីក្រុងហ្សឺណែវ ស្តីអំពីអនាគត ប្រទេសនេះ។ ចៅហ្វាយវិមានក្រិមឡាំង ដែលជាបង្អែកដ៏រឹងមាំនៃរបបលោក ប្រធា នាធិបតី បាសា អាល់-អាសាដ មានបំណង រៀបចំប្រទេសស៊ីរី ក្រោយពីសង្គ្រាមចប់ ទៅ នៅចំគ្រាដែលរបបនេះមានការគាំទ្រពីកងទ័ពរុស្ស៊ី ហើយដណ្ដើមបានមកវិញ នូវដែនដីមួយភាគធំ នៃប្រទេសស៊ីរីពីដៃពួក ឧទ្ទាម និង ពួកជីហាដនៃអង្គការភេរវនិយមរដ្ឋអ៊ិស្លាម។ ឯភាគីប្រឆាំងស៊ីរី បានរួមប្រជុំ ថ្ងៃនេះ នៅក្រុង រីយ៉ាដ ដើម្បីតាក់តែងឡើងជាគោលជំហររួមដែលត្រូវប្រកាន់យក សម្រាប់ទៅចរចាក្រុងហ្ស៊ឺណែវ នៅថ្ងៃទី ២៨ ខែវិច្ឆិកាខាងមុខ ដែលនឹងប្រព្រឹត្តទៅ ក្រោមការឧបត្ថម្ភនៃប្រេសិតវិសាមញ្ញអ.ស.បខាងបញ្ហាស៊ីរី លោក Mistura។

នៅថ្ងៃនេះ រុស្ស៊ីបានដឹកនាំបើកជំនួប កំពូលមួយថ្មីទៀត នៅទីក្រុងមាត់សមុទ្រ របស់រុស្ស៊ី ហៅថា អង្គសមាជនៃកិច្ចសន្ទនា អន្តរស៊ីរី ដែលរុស្ស៊ីបានបំផុសត្រៀមរៀបចំតាំងពីខែតុលាមកម្ល៉េះ។ នៅក្នុងឱកាសថ្លែងបើកជំនួបកំពូលត្រីភាគី លោកពូទីន បាន បង្ហាញសុទិដ្ឋិនិយម និងពន្លឺនៃក្តីសង្ឃឹមថាគេអាចមានសំណាងច្រើននឹងបិទបញ្ចប់ វិបត្តិនៅស៊ីរីបាន ប៉ុន្តែលោកពូទីន បានទទូចឱ្យគ្រប់ភាគីទាំងអស់ព្រមធ្វើសម្បទានរៀងៗខ្លួន។

កាលពីបីថ្ងៃមុន ប្រមុខការទូតនៃ៣ ប្រទេសគឺ (រុស្ស៊ី អុីរ៉ង់ ទួរគី) បានព្រម ព្រៀងគ្នាស្ទើរគ្រប់ចំណុចគន្លឹះៗ និងបានសម្របយោបល់គ្នារួចហើយស្តីអំពីអនុ សាសន៍ សម្រាប់មក យកអនុម័តនៅអង្គ សមាជនេះ។ រុស្ស៊ីនិងអុីរ៉ង់ ជាសម្ពន្ធមិត្តគាំ ទ្ររបបលោកអាសាដ ចំណែកទួរគីជាអ្នកគាំទ្រភាគីប្រឆាំង ធ្លាប់បានធ្វើការរួមគ្នានិងដឹកនាំប្រជុំដោះស្រាយវិបត្តិស៊ីរីម្តងរួចមកហើយ ដោយបានរកឃើញកិច្ចព្រមព្រៀង មួយ បង្កើតតំបន់គ្មានការប្រយុទ្ធបួន កន្លែង។ បើតាមប្រទេសទាំងបី ស្ថានការណ៍ ប្រទេសស៊ីរី បានឈានដល់ដំណាក់កាលស្វែងរកដំណោះស្រាយតាមផ្លូវនយោ បាយ ហើយគេសង្កេតឃើញមានការធ្លាក់ចុះនៃកម្រិតហិង្សាតានតឹងលើសមរភូមិ និងបាននាំភាគីបដិបក្សឱ្យចូលតុចរចា។

សម្រាប់ជំនួបនៅថ្ងៃនេះទៀត ខាងអគ្គសេនាធិការរបស់កងទ័ពរុស្ស៊ីទួរគី អុីរ៉ង់ បានព្រមព្រៀងគ្នារួចទៅហើយលើវិធានការ សម្រាប់បង្កើនកម្រិតការសម្របសម្រួលកម្លាំងគ្នា នៅត្រង់តំបន់សន្តិសុខស៊ីរី ព្រមទាំងបានតាក់តែងជំហានជាក់លាក់ឆ្ពោះទៅកម្ទេចពួកអង្គការរដ្ឋអ៊ិសា្លម ដែលនៅ សេសសល់។

ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងរៀបចំជំនួបប្រជុំត្រីភាគីនេះ លោកពូទីនក៏បានទទួល ជួបលោក អាសាដ និងបានជជែកពិភាក្សា ជាមួយលោក ដូណាល់ ត្រាំទៀត។ គូភាគី ទាំងពីរ បានឯកភាពគោរពនូវអធិបតេយ្យ ឯករាជ្យ និងបូរណភាពដែនដីស៊ីរី ព្រមទាំងកម្ចាត់កម្ចាយពួកអង្គការរដ្ឋអ៊ិស្លាម ភេរវ និយមឱ្យដល់ឫសគល់។

ទាក់ទងនឹងជោគវាសនា លោកប្រធា នាធិបតី បាសា អាល់ អាសាដ ទីក្រុងមូស្គូយល់ថាជាបុព្វសិទ្ធិរបស់ប្រជាពលរដ្ឋស៊ីរី ដោយគ្មានការអារកាត់និងជ្រៀតជ្រែកពីក្រៅឡើយ។

ពីមុនមករាល់គ្រប់គំនិតផ្តួចផ្តើមរក សន្តិភាពឲ្យស៊ីរី តែងត្រូវជាប់គាំង ត្រង់ ជោគវាសនាលោក អាសាដនេះឯង ប៉ុន្តែ សង្គ្រាមស៊ីរី ដែលបានសម្លាប់ជីវិតមនុស្សអស់ជាង៣៣ម៉ឺននាក់ បានដើរមកដល់ របត់ថ្មី ដោយពួកអង្គការរដ្ឋអ៊ិស្លាមបាន បរាជ័យផ្ទួនៗនិងស្ទើរតែទាំងស្រុង ហើយ ភាគីប្រឆាំងស៊ីរីបន្តបែកខ្ញែក កំពុងជួបប្រជុំគ្នានៅទីក្រុងរីយ៉ាដ ដើម្បីរកតំណាងរួម និងស័ក្តិសម សម្រាប់ចូលទៅចរចានៅ សប្តាហ៍ក្រោយឯខាងរដ្ឋាភិបាលស៊ីរី ហាក់ ដូចជាមានប្រៀបជាងគេ មានរចនាសម្ព័ន្ធ រឹងមាំជាងគេ ក្នុងការធានារ៉ាប់រងសន្តិសុខនិងសុវត្ថិភាពប្រទេស គួរឱ្យទុកចិត្ត។ យោធារបស់រដ្ឋាភិបាលស៊ីរី បានទទួលជោគជ័យលើសមរភូមិច្រើនដែលអាចមានទឹកមាត់កាន់តែប្រៃ លើឆាកអន្តរជាតិ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print