លោក ឃួង ស្រេង ចុះពិនិត្យសំងណង់រោងស្នាក់នៅបណ្តោះអាសន្ន ជូនប្រជាពលរដ្ឋ១៥៣ គ្រួសារចេញពីមាត់ ប្រឡាយស្ទឹងមានជ័យ ដើម្បីធ្វើការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមដំណើរដោយមន្ត្រីជំនាញ មន្ត្រីមូលដ្ឋាន បានចុះពិនិត្យរដ្ឋាន សំណង់ រោងស្នាក់នៅ បណ្តោះអាសន្នរបស់ប្រជាពលរដ្ឋ ១៥៣គ្រួសារ ដែលត្រូវរុះរើលំនៅឋាន ចេញពីមាត់ប្រ ឡាយ ស្ទឹងមានជ័យ ដើម្បីអាជ្ញាធររាជធានីភ្នំពេញ ធ្វើការអភិវឌ្ឍ ប្រឡាយនេះ ឲ្យមានសោភណ្ឌ័ភាព និងរំដោះទឹក បានលឿន នូវរដូវវស្សា កុំឲ្យលិចលុងដូចកាលមុនទៀត ។

ពិធីចុះពិនិត្យ សំណង់រោងស្នាក់នៅបណ្ដោះអាសន្ននេះ ធ្វើឡើងកាលពីរសៀលថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ២០១៧ ។
សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋរស់ នៅតាមប្រឡាយស្ទឹងមានជ័យចំនួន១៥៣គ្រួសារ ក្នុងជំហានទី១ បានស្មាគ្រ័ចិត្ដ ចាកចេញពីលំនៅដ្ឋានរបស់ពួកគាត់ ដែលកំពុងរស់នៅ តាមមាត់ប្រឡាយមកស្នាក់នៅ ក្រោមស្ពានអាកាសស្ទឹង មានជ័យ ក្រោមការរៀបចំកន្លែងស្នាក់នៅ ជាបណ្ណោះ អាសន្នរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សូមបងប្អូនមកស្នាក់នៅរោងបណ្ដោះអាសន្ន នៅទីនេះ កុំបារម្មណ៏ រឿង ទឹក ភ្លើង និងបង្គុណអនាម័យឲ្យសោះ អាជ្ញាធរ រាជធានីភ្នំពេញ ជាអ្នកទទួលខុសត្រូវទាំងស្រុង ទម្រាំ យើងធ្វើការអភិវឌ្ឍប្រឡាយ រយៈពេលខ្លី មួយនេះ រួចរាល់ បងប្អូន និងបានចូលទៅស្នាក់នៅ វិញដោយស្រប ច្បាប់ ដោយថែមទាំង បានបណ្ណ័កម្មសិទ្ធស្របច្បាប់ ចេញដោយរដ្ឋាភិបាល ជូនបងប្អូន ថែមទៀតផង ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ការអភិវឌ្ឍ ប្រឡា យស្ទឹងមានជ័យរបស់យើងនេះ នឹងទទួលបានផល ប្រយោ ជន៏២យ៉ាងគឺ ទី១ ប្រជាពលរដ្ឋទទួលបានប្លង់កម្មសិទ្ធស្រប ច្បាប់,ទី២យើង បានបើកមុខទឹកឲ្យបានទូលាយ ធ្វើឲ្យទឹកហូរបានលឿន និងឈប់ទឹកលិចលុងនៅរដូវវស្សាដូចឆ្នាំមុនៗទៀត ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print