ភ្នំពេញ៖ ស្ត្រីម្នាក់កំពុងដេកនៅក្នុងបន្ទប់ជួលម្នាក់ឯងស្រាប់តែបុរសអ្នកបើកបររថយន្តដឹកស្រាបៀរម្នាក់ ឃើញឱកាសល្អក៏ចូលទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ធវៈ ប៉ុន្តែមិនបានសម្រេចនោះទេដោយសារតែប្ដីនាងបានចូលទៅទាន់រួចបានចាប់ខ្លួនជននោះនាំទៅប្រគល់ជូននគរបាលចាត់ការតាមច្បាប់។
ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចក្នុងបន្ទប់ជួលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ប៉ុន្តនាងរងគ្រោះមិនបានប្ដឹងនគរបាលភ្លាមៗនោះទេ លុះរហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែល ទើបនាំជនសង្ស័យទៅប្រគល់ជូននគរបាលប៉ុស្តិ៍ឲ្យជួយចាត់ការតាមច្បាប់។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះភួង ចិត្រ អាយុ២៨ឆ្នាំមុខរបរបើកបររថយន្តដឹកស្រាបៀរមានស្រុកកំណើតនៅក្នុងខេត្តស្វាយរៀងនិងស្នាក់នៅបន្ទប់ជួលផ្ទះកើតហេតុខាងលើ។ចំណែកនារីរងគ្រោះឈ្មោះផ. ស. ម៉ អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ។
ប្រភពខាងលើបានបន្តថា នៅមុនពេលកើតហេតុនារីរងគ្រោះបានដេកនៅក្នុងបន្ទប់តែម្នាក់ឯង ដោយប្ដីរបស់នាងជាប់រវល់នៅខាងក្រៅ។លុះដល់ពេលកើតហេតុស្រាប់តែជនសង្ស័យឃើញឱកាសល្អក៏បើកទ្វារចូលទៅធ្វើសកម្មភាពចាប់រំលោភសរពសន្ធវៈតែម្ដង។ប៉ុន្តមិនបានសម្រេចឡើដោយនាងរើបម្រាស់និងរត់ចេញក្រៅស្រែកឲ្យអ្នកជិតខាងជួយ ហើយស្របពេលនោះប្ដីនាងបានទៅដល់ចាប់ក្របួចកអាវជនសង្ស័យជាប់។ ហើយរហូតដល់វេលាម៉ោង៥ល្ងាចថ្ងៃដដែលទើបនាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចាត់ការតាមច្បាប់តែម្ដង។
ក្រោយចាប់ខ្លួននាំទៅដល់ប៉ុស្តិ៍ចោមចៅ១ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានចាប់នាងម្នាក់នោះរំលោភមែន ព្រោះឃើញនាងនៅម្នាក់ឯង។ ដែលជាឱកាសល្អប៉ុន្តែមិនបានសម្រេចឡើយ ដោយនាងស្ទុះរត់ចេញក្រៅនិងស្រែកឲ្យគេជួយ ក្រោយមកប្ដីនាងទៅដល់ក៏ចាប់ខ្លួនរូបគេតែម្ដង។បន្ទាប់មកនគរបាលប៉ុស្តិ៍បានបញ្ជូនជននេះទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់ការបន្ត៕សុខាសែនជ័យ