នគរបាលស្រុកតំបែរ​ ដាក់កម្លាំងឆែកឆែរអាវុធជាតិផ្ទុះ​ ឃាត់ជនសង្ស័យ២នាក់​ និងចាប់យកថ្នាំញៀនមួយក​ញ្ចប់

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ​ ៖​ ជនសង្ស័យ​២នាក់​ ដែលជា​មុខសញ្ញា​ចរាចរថ្នាំញៀន​ ត្រូវ​បាននគរបាលព្រហ្មទណ្ឌស្រុកតំបែរធ្វើការ​ចាប់ខ្លួន​ ខណៈ​ពួកឡើងមកទិញដូរថ្នាំញៀន​ កាលពីម៉ោង១១យប់​
ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

លោកវរសេនីយ៏ត្រី ស៊ាន ម៉េងស៊ា អធិការរងទទួលផែន​ព្រហ្មទណ្ឌបានឱ្យដឹងថា​ ការឃាត់ខ្លួនជនស​ង្ស័យទាំង២​នាក់ខាងលើ​ បន្ទាប់ពី​កំលាំងសមត្ថិកច្ចបានទទួលព៌ត៏មានពីកំលាំងមូលដ្ឋានសម្ងាត់ថា មានជនសង្ស័យ២នាក់ ឡើងទៅទិញថ្នាំ​ញៀនពីស្រុកឆ្លូង ខេត្តក្រចេះ យកមកលក់នៅស្រុកតំបែរ ។​

លោកបានឱ្យដឹងទៀតថា​ ពេលនោះប្រើប្រាស់កំលាំង​៥នាក់ ដឹកនាំដោយលោកផ្ទាល់ បានរៀបចំកំលាំងធ្វើរដ្ឋបាលចំហរឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចផ្លូវលំក្បាលស្ពានបណ្តឹសឫស្សី ឆ្លងព្រែក ស្ថិតក្នុងភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ រហូតដល់វេលាម៉ោង១១​ និង៣០នាទីនាថ្ងៃ ដដែល សមត្ថកិច្ចបានប្រទះ​ ឃើញមុខសញ្ញាសង្ស័យចំនួន០២នាក់ រួចឃាត់ឆែកឆេរលើខ្លួនប្រាណក៏រកថ្នាំញៀន០១កញ្ចប់តូច។

ជនសង្ស័យទាំង០២នាក់ឈ្មោះ​ ១-ឈ្មោះ សារី យ៉េស ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចាម រស់នៅភូមិថ្នល់កែង ឃុំសឹដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ ២-ឈ្មោះ លី វ៉ាហេត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិចាម រស់នៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ បាននឹងកំពុងកសាងសំណុំរឿងតាមនិតិវិធី​ ៕​វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print