ប្រជាពលរដ្ឋចាប់ចោរឆក់ប្រគល់ឲ្យសមត្ថកិច្ច ក្រោយធ្វើសកម្មភាពមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋចាបប្រគល់ឲ្យសមត្ថកិច្ចបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីក្មេងស្រីម្នាក់មិនបានសម្រេចហើយក៍ទាក់ដៃចង្កូតគ្នាដួលក្រោយមកនគរបាលយកទៅពិនិត្យទឹកនោមមានសារធាតុញៀនបន្ថែមទៀត កាលពីវេលាម៉ោង៧និង០០នាទីព្រលប់ថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០១៧ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ត្រង់ចំណុចមុខសាកលវិទ្យាល័យមេគង្គកម្ពជាភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ដើមបណ្តឹងឈ្មោះ គឹម សុវណ្ណធីតា ភេទស្រីអាយុ១៥ឆ្នាំមុខរបរសិស្សស្នាក់នៅផ្ទះជួលភូមិត្រពាំងឈូកសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ។ ចំណែកជនសង្ស័យឈ្មោះ ភន មីដា អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅសង្កាត់ជ្រោយ ចង្វាខណ្ឌជ្រោយចង្វា។មានស្រុកកំណើតភូមិស្លាឃុំស្រង់ស្រុកគងពិសីខេត្តកំពង់ស្ពឺ។

តាមសំដីដើមបណ្តឹងបានប្រាប់ថាមុនកើតហេតុនាងបានជិះម៉ូតូជាមួយឪពុកឈ្មោះគឹម សុផល អាយុ៧១ឆ្នាំដោយចេញពីសាលារៀនគោលបំណងទៅផ្ទះជួលដោយជិះតាមផ្លូវ២៧១ក្នុងទិសដៅពីជើងទៅត្បូង ខណៈមក ដល់ចំណុចខាងលើស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមកពីក្រោយលូកយកទូរស័ព្ទដៃដែលនាងក៉ពុងចុចលេងលើម៉ូតូភ្លាមៗនាងស្រែកចោរៗហើយម៉ូតូឪពុកនាងបានដួលកៀបជាប់ជាមួយម៉ូតូជនសង្ស័យនិងឃាត់បានភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានប្រកែកថាខ្លួនមិនបានធ្វើសកម្មភាពដូចជនរងគ្រោះចោទប្រកាន់ឡើយតាមពិតវាជារឿងគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូរបស់ខ្លួនបានទាក់ដៃចង្កូតជាមួយម៉ូតូជនរងគ្រោះប៉ុណ្ណោះ។

សមត្ថកិច្ចបានប្រាប់ថាក្នុងករណីឃាត់បុរសជាជនសង្ស័យមកសាកសួរនេះភ្លាមៗសមត្ថកិច្ចបានធ្វើតេសទៅលើទឹកនោមជនខាងលើឃើញជាលិទ្ធិផលបុរសខាងលើក្នុងទឹកនោមមានផ្ទុកនូវសារធាតុញៀនដូចនេះទោសបីបុរសខាងលើប្រកែកថាមិនបានឆក់ទូរស័ព្ទជនរងគ្រោះក៍សមត្ថកិច្ចមានសិទ្ធឃាត់ខ្លួនជនសង្ស័យខាងលើដែលដោយចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនវិញ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print