មេឈ្មួញឈើដុះស្លែល្បីឈ្មោះចែមុំកំពុង បំផ្លាញព្រៃសហគមន៍ និងព្រៃគូលែន ព្រហ្មទេព ព្រមទាំងបំផ្លិចបំផ្លាញផ្លូវថ្នល់ជាច្រើនគីឡូម៉ែត្រ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ មេឈ្មួញឈើដ៏ ល្បីនៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យម្នាក់ ឈ្មោះចែ មុំ កំពុងល្បីថា បាននិងកំពុង បំផ្លាញព្រៃឈើនៅក្នុងតំបន់សហគមន៍ និងព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ព្រមទាំងបំផ្លិចបំផ្លាញេផ្លូវលំមួយខ្សែប្រវែងរាប់គីឡូម៉ែត្រតាមរយៈការដឹក ជញ្ជួនបទល្មើសឈើ នៅក្នុងឃុំយាង ស្រុក​ ជាំក្សាន្ដ ខេត្តព្រះវិហារ យកមកលាក់​ទុកនៅភូមិត្រាំប៉ោងស្រុកត្រពាំងប្រាសាទ។

ប្រភពបានឲ្យដឹងថា ចែមុំ បានធ្វើ សកម្មភាពបំផ្លាញព្រៃឈើ និងបំផ្លាញផ្លូវ ថ្នល់ខ្ទេចស្ទើរទាំងស្រុងនេះ ដោយសារតែ ចែមុំ បានប្រើប្រាស់លុយទិញទឹកចិត្តអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធអស់ទៅហើយ គឺចែ មុំ ចំណាយប្រាក់រាប់ម៉ឺនដុល្លារក្នុងការផ្ដល់ទុនដល់ពលរដ្ឋសម្រាប់កាត់អារ ឈើយក​មកលក់ឲ្យខ្លួន ។

សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ថា ឈ្មោះសៀវ និង ឈ្មោះ ឆាត ដែលត្រូវជាកូនអនុប្រធានភូមិកំប្រាក់ផងនោះ គឺជាអ្នកប្រមូលទិញ និងបំផុសដល់ពលរដ្ឋឲ្យចូលទៅកាត់អារឈើនៅក្នុងតំបន់សហគមន៍ និងដែនជម្រក​សត្វព្រៃគូលែនព្រហ្ម​ទេពយកមកលក់ឲ្យខ្លួនសម្រាប់លក់បន្តឲ្យទៅថៅកែធំឈ្មោះចែមុំ ។

គួរបញ្ជាក់ផងដែរថា សកម្មភាព​ទាំង​នេះ បានកើតមានជាហូរហែរៀងរាល់ថ្ងៃជាច្រើនឆ្នាំមកហើយ ដែលចែ​មុំ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់​សហ​គមន៍ និងព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងឃុំយាង ស្រុក​ជាំក្សាន្ដ ខេត្តព្រះវិហារចូលមក ស្រុក​ត្រពាំងប្រាសាទ ដែលពុំមានសមត្ថកិច្ច ក៏​ ដូចជាសមត្ថកិច្ចជំនាញណាម្នាក់យកចិត្ត ទុកដាក់សោះឡើយ គឺមានតែចូលដៃចូលជើងត្រូវរ៉ូវគ្នាតែប៉ុណ្ណោះ៕
ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print