ភ្នំពេញៈ រថយន្តលិចសុីសមួយគ្រឿងបើកបរដោយបុរសម្នាក់បានបើកបុកម៉ូតូមួយគ្រឿងបណ្ដាលអោយរងរបួសក្បាល យកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ កាលពីវេលាម៉ោង ១១និង០០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ចំណុចមុខ ភោជនីយដ្ឋាន ថាង ឡុង នៅតាមបណ្ដោយផ្លូវលេខ៤៣២ កែងផ្លូវលេខ១២៣ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នពេញ។
ម្ចាស់រថយន្តបង្កមានឈ្មោះ លន់ អុីង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្ទះលេខ១១៩ ផ្លូវលំ ក្រុម១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកបរ រថយន្តមួយគ្រឿងម៉ាក លិចសុីស LX៤៥០ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២F-៥៤៥៤ ធ្វើដំណើតាមបណ្ដោយផ្លូវលេខ១២៣ ទិសដៅពីត្បូងទៅជើង ភ្លាមនោះក៏មានម៉ូតូមួយគ្រឿងម៉ាក ស៊ូស៊ុយគី ស្មាសរីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CC-៧៧១៩ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវបំពែកជាបួនក៏ត្រូវរថយន្តបុកពេញទំហឹងបណ្ដាលអោយបែកក្បាល និង ត្រូវបានបញ្ជូនមន្ទីពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុកម្លាំងជំនាញ់ចរាចរណ៍ខណ្ឌចំការមនបានចុះមកដល់កន្លែងកើតហេតុ ធ្វើកាវាស់វែងយករថយន្ត និង ម៉ូតូទៅរក្សាទុកនៅ អធិការរដ្ឋាននគរបាលខណ្ឌចំការមនដើម្បីស្រាយគ្នានៅពេលក្រោយ៕ រស្មី