ក្រោយទទួលបានជ័យជម្នះលើក្រុមភេរវកម្ម ហ្វុីលីពីនត្រូវការប្រាក់ជាច្រើនសម្រាប់កសាងទីក្រុង ម៉ារ៉ាវី ឡើងវិញ

ចែករំលែក៖

ទីក្រុងម៉ារ៉ាវីបានរងការបំផ្លិចបំផ្លាញយ៉ាងដំណំ ដោយសារតែសង្គ្រាមវាយ ​​ ប្រហាររបស់ទាហានរដ្ឋាភិបាលទៅលើទីតាំងដែលក្រុមភេរវកម្មលាក់ខ្លួននៅក្នុង ក្រុង ។ នៅពេលនេះរដ្ឋាភិបាលត្រូវការ ចំណាយប្រាក់ជាច្រើនដើម្បីកសាងទីក្រុងនេះ សាជាថ្មី។

អភិបាលក្រុងម៉ារ៉ាវី របស់ប្រទេស ហ្វុីលីពីន នេះបាននិយាយកាលពីថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកាថា ទឹកប្រាក់ចំនួន ៩០ពាន់ លានប៉េសូ នឹងត្រូវចំណាយ សម្រាប់ការស្តារឡើងវិញទីក្រុងដែលរងការវាយប្រយុទ្ធគ្នាមួយនេះ។

យោងតាមសារព័ត៌មាន Philstar ចេញ ផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អភិបាលក្រុង ម៉ារ៉ាវី លោក Majul Usman Gandamra ថា ប្រាក់ ៩០ពាន់លានប៉េសូ គឺចេញពីការប៉ាន់ប្រមាណដំបូង ដែលបាន បង្ហាញនៅក្នុងផែនការមេ ដែលត្រូវបាន ដាក់បញ្ចូលក្នុងសំណើ “ជាច្រើនសប្តាហ៍ មកហើយ” ។

NKD-36x6_outline

លោក Gandamra បានលើកឡើងនៅក្នុងសន្និសីទកាសែតមួយនៅវិមាន Malacanang ថា “ប្រសិនបើយើងកសាងឡើង វិញក្រុងម៉ារ៉ាវី នោះយើងនឹងមិនគ្រាន់តែស្តារទីក្រុងនោះទេ ប៉ុន្តែជាការពិតណាស់ យើងនឹងធ្វើឱ្យវាកាន់តែប្រសើរឡើងជាងកាលពីមុនទៅទៀត»។ លោកបន្ថែមថា «ជាការពិតណាស់មិនមានចំនួនប្រាក់ដែលអាចទូទាត់សងនូវអ្វីដែលបានកើតឡើងនៅម៉ារ៉ាវីទេ “។

សូមជម្រាបផងដែរថា ប្រធានាធិបតី ហ្វុីលីពីន លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ កាល ពីខែមុនបានប្រកាសថា ទីក្រុងម៉ារ៉ាវី ដែលត្រូវបានវាយលុកដោយពួកសកម្មប្រយុទ្ធប្រដាប់អាវុធ កាលពីថ្ងៃទី២៣ ខែឧសភា គឺបានរំដោះចេញពីក្រុមជ្រុលនិយមរបស់ ISISហើយ បន្ទាប់ពីមេដឹកនាំភេរវករពីរ នាក់ ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធា៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print