អាហ្សង់ទីន៖ នាវិកនៅក្នុងនាវាមុជទឹកបាត់ខ្លួនអាចនៅរស់

ចែករំលែក៖

អ្នកនាំពាក្យរបស់កម្លាំងទាហានអាហ្សង់ ទីន បានប្រកាសឲ្យដឹងថា នាវិកនៅក្នុង នាវាមុជទឹកដែលបាត់ខ្លួន អាចនៅរស់ បើ ទោះបីពេលនេះមិនទាន់រកឃើញ ហើយការរុករកនៅតែបន្តមិនមានពេលកំណត់ឡើយ។

អ្នកនាំពាក្យកម្លាំងទាហានជើងទឹកអាហ្សង់ទីនលោក Enrique Balbi បានបញ្ជាក់ ថាគ្មានពេលកំណត់សម្រាប់សកម្មភាពស្វែងរកនាវាដែលបាត់ខ្លួន កាលពី១២ ថ្ងៃមុន។ លោកបន្តទៀតថា មកទល់ពេល នេះ មិនទាន់មានអ្នកណាម្នាក់ដឹងច្បាស់ពីនាវាមុជទឹកខាងលើនោះទេ ហើយនាវិក ជាង៤០នាក់អាចនឹងនៅរស់។

ចំនួននាវិកនៅក្នុងនាវាមុជទឹកខាងលើ មានរហូតដល់ទៅ៤៤នាក់ ចំណែកច្បាប់កំណត់មានតែ៣៧នាក់ប៉ុណ្ណោះ។ នៅមុន ពេលចេញដំណើរ២ថ្ងៃ ក្រុមអ្នកឯកទេសបានត្រួតពិនិត្យទៅលើនាវាខាងលើរួចជាស្រេច។

យោងតាមអ្នកនាំពាក្យកងទ័ពជើងទឹកអាហ្សង់ទីន បាននិយាយថា នាវាមុជទឹក ARA San Juan ដែលបានបាត់ដំណឹងនៅក្នុងមហាសមុទ្រអាត្លង់ទិច អស់រយៈពេល ១២ថ្ងៃមកហើយនោះ គឺបានធ្វើដំណើរ និងបាត់ខ្លួនដោយគ្មានវត្តមានសមាជិក នាវិកចំនួន២នាក់។

NKD-36x6_outline

យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា បានឲ្យដឹងថា ដោយយោងតាមលោក Enrique Balbi ដែលជានាវិកម្នាក់ ក្នុងចំណោម២នាក់ ដែលសំណាងនៅមានជីវិត ដោយសារមិន បានជិះនាវាមុជទឹកនោះ បាននិយាយថា គាត់ខកខានមិនបានជិះនាវា ដោយសារតែម្តាយឈឺសម្រាកនៅមន្ទីរពេទ្យ។ ចំណែក នាវិកម្នាក់ទៀត គឺមកមិនទាន់ត្រូវនាវា ចេញចោល។

សូមជម្រាបផងដែរថា នាវាមុជទឹក អាហ្សង់ទីនឈ្មោះ San Juan បានបាត់ការទាក់ទងជាមួយនឹងមូលដ្ឋានបញ្ជាការទ័ពជើងទឹក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ដែល រហូតមកដល់ពេលនេះ គឺមានរយៈពេល ១២ថ្ងៃមកហើយ។ តាមសំដីអ្នកនាំពាក្យ ទ័ពជើងទឹកអាហ្សង់ទីនបាននិយាយថា នាវាមុជទឹកដែលបាត់ដំណឹងនោះ មាន អ៊ុកស៊ីសែនផ្គត់ផ្គង់ សម្រាប់នៅក្រោមទឹក បានរយៈពេល៧ថ្ងៃ ដូច្នេះគិតមកដល់ថ្ងៃ នេះ មានន័យថា អ្នកដែលនៅក្នុងនាវាមុជ ទឹក San Juan ទាំង៤៤នាក់ ប្រហែលជា គ្មានជីវិតទៀតនោះទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print