រថយន្តធុនធំបុករះបន្តបន្ទាប់សរុប៥គ្រឿងនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ឡានតូចធំយ៉ាងតិច៥គ្រឿង​បានរងការខូចខាតក្នុងករណីឡានធុនធំមួយគ្រឿងបើកបរពីលិចទៅកើត ជ្រុលទៅបុករះបន្តបន្ទាប់គ្នា ក្នុងនោះមានទាំងឡានដឹកប្រេងឥន្ធនៈក្រុមហ៊ុនតេឡាផងដែរ។ ករណីនេះបណ្តាល​ឲ្យមានរងរបួសស្រាលប៉ុណ្ណោះ មិនធ្ងន់ធ្ងរនោះទេ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៨និង៤៨នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ប្រជាពលរដ្ឋក្បែរខាង ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់បានលាន់មាត់គ្រប់គ្នាថា ប្រសិនបើឡានយីឌុបភ្លៅ៥បង្កទៅបុក​ឡានដឹកប្រេងសាំងហើយផ្ទុះឆេះនោះ មិនដឹងថា មានមនុស្សរងគ្រោះដល់អាយុជីវិតប៉ុន្មាននាក់នោះឡើយ ។ ដូច្នេះ អ្នកបើកបរថយន្តគ្រប់ប្រភេទគួរតែយកចិត្តទុកដាក់ប្រុងប្រយ័ត្នក្នុងតួនារីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួនផង ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវបំពាននោះឡើយ ៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print