ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិដោយអគ្គីភ័យឆាបឆេះចំការអំពៅអស់ប្រមាណជាង២០០ហិកតាសង្ស័យថាមានគេលួចដុតបំផ្លាញ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៧វិច្ឆិកា២០១៧ នៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាប ។
ប្រភពដដែលបន្ពេបន្តទៀតថា កើតហេតុគេឃើញមានផ្សែងហុយនៅក្នុងចំការអំពៅរបស់ក្រុមហ៊ុម សុផាតសំណាង ហើយមួយសន្ទុះក្រោយមកក៍មានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ ឆាបឆេះរាលដាលយ៉ាងលឿនម្យាងដោយមានខ្យល់បក់បោកពីទឹសខាងជើងផងភ្លើងក៏ រាលឆេះយ៉ាងលឿនបន្តទៅចំការអំពៅរបស់ក្រុមហ៊ុនរឿនសារ៉េន និងក្រុមហ៊ុនអំពៅ លោក កុយឈី។
បើតាមរបាយការណ៍របស់សមត្ថកិច្ចឲ្យដឹងទៀតថា ការខូចខាតអំពៅនោះមានចំនួន០៣
ក្រុមហ៊ុនគឺ៖ ១- ក្រុមហ៊ុន កុយ ឈី ឆេះអំពៅអស់ ចំនួន៣០ហិកតា ២-ក្រុមហ៊ុន រឿន សារ៉េន ឆេះអស់ ចំនួន៧០ហិកតា ៣- ក្រុមហ៊ុន សុផាត សំណាង ឆេះអំពៅអស់ចំនួន១២០ហិកតា។បើតាមម្ចាស់ក្រុមហ៊ុនអំពៅលោកកុយឈីបានធ្វើការត្អូញត្អែរថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺមានបងប្អូនប្រជាពលរដ្ឋបានលែងក្របីគោ ឲ្យចូលសុីអំពៅអស់រាប់រយហិកតា និងមានភ្លើងឆេះអំពៅជាច្រើនលើកច្រើនសារអស់រាប់សិបហិកតាទៀតផងធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រាក់រាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ។ហើយថ្ងៃ២៧វិច្ឆិកា២០១៧នេះ មានមនុស្សលួចដុតឆេះអំពៅអស់ប្រមាណ២២០ហិកតាខូចខាតទាំងស្រុងដូច្នេះហើយថ្ងែខាងមុខនេះប្រហែលជាក្រុមហ៊ុនខ្លះអាចខ្សយ័ធន់និងឈប់ដាំអំពៅទៀតហើយ។រីឯសម្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ប៉ុន្មានឆ្នាំនេះគឺពិតជាមានភ្លើងឆេះដំណាំអំពៅស្ករជាច្រើនលើកច្រើនសារដោយមានការខូចខាតរាប់រយហិកតា នៅឃុំគគីរសោមនិងឃុំព្រៃតាអី ។
យ៉ាងណានៅមិនទាន់ដឹងថាមូលហេតុអ្វីនោះទេ ប៉ុន្តែការសន្និដ្ឋានរបស់ ម្ចាស់ក្រុមហ៊ុនសង្ស័យថាប្រហែលជាមានអ្នកលូចដុត ព្រោះនៅសុខៗស្រាប់តែមានផ្សែងហុយនិងមានភ្លើងឆាបឆេះយ៉ាងខ្លាំងបែបនេះ។ទោសបីជាយ៉ាងណាក៏ដោយសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតករណីនេះហើយ ក្រុមហ៊ុនទាំងបីខាងលើសង្ឃឹមថា សមត្ថរកិច្ចនិងរកមូលហេតុឃើញនិងចាប់ជនបង្កដើម្បីចាត់ការតាមច្បាប់៕ យឹម សុថាន