លោក អូស្មាន ហាស្សាន់ដឹកនាំប្រតិភូឯកទេសហាឡាលកម្ពុជា ចូលរួមកិច្ចប្រជុំអន្តរជាតិហាឡាលប្រទេសថៃលើកទី៤ឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ៖ ក្នុងដំណើរឆ្ពោះទៅចាប់យកការទាក់ទាញវិនិយោគិន លើវិស័យ ឧស្សាហកម្មហាឡាល នៅកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាអនុប្រធាន គណៈកម្មា​ធិការផលិតផលហាឡាល កម្ពុជា បានដឹកនាំប្រតិភូក្រុមឯកទេសហាឡាលកម្ពុជា ដេីម្បីចូលរួមក្នុងកិច្ចប្រជុំអន្តរ ជាតិហាឡាលកម្ពុជា ក្រោមប្រធានបទ (ឧត្តមភាពហាឡាល) ការរួមបញ្ចូល គ្នារវាងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងទេព កោស្យអ៊ិស្លាម ដែលនឹងប្រព្រេឹត្តទៅ ពីថ្ងៃទី៣០ ខែវិច្ឆិកាដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧ ដែលពិធីនេះ ធ្វេីឡេីងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក H.E. Somkid Jatusripitak, ឧបនាយករដ្ឋមន្ត្រីថៃ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋ មន្ត្រីប្រទេសថៃ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ ថា ដើម្បីវិវត្តខ្លួនជាបណ្តើរៗចាប់យកស្តង់ដារឧស្សាហកម្មហាឡាល ឆ្ពោះទៅប្រជែងក្នុងទីផ្សារហាឡាលពិភពលោកដែល មាន ទំហំទឹកប្រាក់ជិត៣លានដុល្លារអាមេរិក ។
សម្រាប់កម្ពុជា សក្តានុពលវិនិយោគ គ្រប់វិស័យពេលនេះ កម្ពុជាក៏ជាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាង៧ភាគរយប្រចាំឆ្នាំ ម៉្យាងកម្ពុជាក៏មានធនធាន គ្រប់បែបយ៉ាងផងដែរ។

នៅក្រោយកិច្ចប្រជុំនេះដែរ លោក អូស្មាន ហាស្សាន់ មានគម្រោងចូលជួប អគ្គរដ្ឋទូតអេមីរ៉េត ទទួលបន្ទុកហាឡាល នៅកម្ពុជាដើម្បីពិភាក្សាការងាររឿង វិនិយោគផ្នែកឧស្សាហកម្មហាឡាល ព្រោះ កម្ពុជាកំពុងវិវត្តន៍ដំណើរការបណ្តើរៗ ដើម្បីចាប់យកឧស្សាហកម្មហាឡាលឲ្យមាន សន្ទុះ និងបំពេញតម្រូវការក្នុងប្រទេស និង នាំចេញទៅក្នុងទីផ្សារហាឡាលក្នុងពិភព លោកផងដែរ។

លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា អេមីរ៉ាតចាប់អារម្មណ៍ជាខ្លាំង ចំពោះ ឧស្សាហកម្មហាឡាល ដែលកម្ពុជាគ្រោងនឹងដំណើរការនៅក្នុងពេលឆាប់ៗនេះ ទោះបីអេមីរ៉ាតជាប្រទេសតូច ប៉ុន្តែប្រទេសតូចខ្លឹមមួយនេះបាននិងកំពុងតែមានសេដ្ឋកិច្ចហក់លោតដល់កំពូល ហេីយប្រទេស មួយនេះផ្តុំដោយចម្រុះជាតិសាសន៍ជាង ១០០ ដែលជាតិសាសន៍នីមួយៗ កំពុង ប្រកួតប្រជែងនូវភាពជឿនលឿនគ្រប់ វិស័យ ក្នុងនោះឧស្សាហកម្មកម្រិតស្តងដារហាឡាលក៏ជាផ្នែកអាទិភាព ហេីយតែងតែដឹកនាំមកនូវដៃគូវិនិយោគក្នុងគម្រោងខ្នាត ធំៗបំផុតនៅអាស៊ីផងដែរ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print