នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជាដឹកនាំ​គណៈប្រតិភូទៅបំពេញ ទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលថៃឡង់ដ៍

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រលប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា៨រូប ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាព និង ជោគជ័យ ក្រោយពេលដឹកនាំគណៈ ប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជាទៅ បំពេញទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភា នគរបាលថៃឡង់ដ៍ និងសាលានគរបាល​ភូមិភាគ៥ថៃឡង់ដ៍ រយៈពេល៤ថ្ងៃ ដែល ជាការឆ្លើយតបតាមការអញ្ជើញរបស់ លោកឧត្តមសេនីយ៍ឯក ភីយ៉ា យុទ្ធ ថាយ៉ូ ប្រធានបណ្ឌិត្យសភានគរបាលថៃ ឡង់ដ៍ និងដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃ។

នៅក្នុងដំណើរទស្សនកិច្ចនេះ នាយ ឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យ សភានគរបាលកម្ពុជាបានឲ្យដឹងថា គឺទទួលបានបទពិសោធន៍ជាច្រើនមានដូចជា ១.ការរៀបចំ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងបរិវេណបណ្ឌិត្យសភា ២.ការអភិវឌ្ឍ កម្មវិធីអប់រំ និងការរៀបចំគ្រូបន្តវេន ៣.ការដឹកនាំ និងការគ្រប់គ្រងវគ្គសិក្សានានា ៤.ការហ្វឹកហាត់យុទ្ធវិធីនគរបាល និងការរៀបចំសេនារីយោដើម្បីបង្ក្រាបបទល្មើសនានា ៥.ទំនាក់ទំនងល្អរវាងអង្គភាពបណ្តុះ បណ្តាល នឹងអង្គភាពប្រើប្រាស់កម្លាំង ក្នុងគោលដៅជំរុញការបណ្តុះបណ្តាល ឲ្យមានគុណភាព និងការបំពេញការងាររបស់នគរបាលប្រកបដោយសមត្ថភាព និង ក្រមសីលធម៌វិជ្ជាជីវៈ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print