កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកចេញល្បាត ប្រទះឃើញជនសង្ស័យបានធ្វើសកម្មភាពលួចកាច់កញ្ចក់លុចសុីស

ចែករំលែក៖

ភ្នំពេញៈ កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ល្បាតឃើញជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចកាច់កញ្ចក់លុចសុីសបានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១យប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំនុណ នៅមុខផ្ទះលេខ103 ផ្លូវបើកថ្មី ភូមិ៤​សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សង្ស័យ១- អាត់ រតនះ ភេទប្រុស អាុយ33ឆ្នាំ ផ្ទះ23E1 ផ្លូវ 388សង្កាត់ទួលស្វាយព្រៃ 1ខណ្ឌចំការមន មុខរបរ គ្មាននិងជនសង្ស័យទី2-អ៊ូ ចាន់វី ភេទប្រុស អាយុ35ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ គ្មាន។ចំណែកម្ចាស់រថយន្តមានឈ្មោះ លឹមកុកខៅ ភេទប្រុស អាយុ 22ឆ្នាំ លុចស៊ីស330 ពណ៌ខ្មៅ នៅមុខផ្ទះលេខ103 ផ្លូវបើកថ្មី ភូមិ 4សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

បើតាមប្រភពពត៍មានពីសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកបានប្រាប់អោយដឹងថា កម្លាំងយើងកំពុងល្បាតក្នុងមូលដ្នានឈរនៅចំណុច ខាងលើក៏មានការជនសង្ស័យ 2នាក់ ជិះម៉ូតូ1គ្រ ម៉ាកស្មាស់ ខ្មៅ ស្លាកលេខភ្នំពេញ 1Y.6184 បានធ្វើសកម្មភាពលួចកាច់កញ្ចក់លុចសុីសក៏ត្រូវសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនតែមង្ត ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចចប៉ុស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print