ភ្នំពេញ៖ ជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពឆក់ការបូបស្ពាយពីស្ត្រីម្នាក់មិនបានសម្រេចភ័យស្លន់ស្លោរផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់។ ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២០១១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។
តាមការៀបរាប់របស់ស្ត្រីម្នាក់ឈ្មោះ ហុី ស្រីអូន អាយុ៥១ឆ្នាំស្នាក់នៅផ្ទះជួលភូមិគោកឃ្លាង សង្កាត់គោកឃ្លាងជាជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានស្ពាយការបូបព័ណខ្មៅដើរតាមផ្លូវគោលបំណងឆ្លងផ្លូវរកម៉ូតូឌុបជិះស្រាប់តែមានជនសង្ស័យមួយក្រុមមាន៤នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកស៊ុយសុីគីនិចព័ណសពាក់ស្លាកលេខភ្នំពេញ1GR8784 ចំណែកមួយគ្រឿងទៀតមិនចាំម៉ាកបានជិះមកក្បែហើយក៍មានជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់បានធ្វើសកម្មភាពឆក់យកការបូបស្ពាយរបស់នាងតែមិនបានសម្រេចបណ្តាលឲ្រដួលរងរបួសភ្លាមៗនោះនាងក៍ស្រែកថាចោរៗធ្វើឲ្យជនសង្ស័យភ័យក៍ផ្តួលម៉ូតូចោលរត់ឡើងជិះម៉ូតូបក្ខពួកគេចខ្លួនបាត់តែម្តង។
ក្រោយកើតហេតុស្ត្រីរងគ្រោះបានទៅពេទ្យព្យាបាលរងរបួសទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលពេលក្រោយ។
ស្រី្តរងគ្រោះបានប្រាប់ថានៅក្នុងការបូបនោះមានប្រាក់មួយចំនួន ទូរស័ព្ទដៃ១គ្រឿង អត្តសញ្ញាណប័ណ្ណ១សន្លឹក៕ ដោយ៖ តុង សីហា