ភ្នំពេញ ៖ នគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃអង្គារ២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ បានធ្វើការឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ពីបទជួញដូរថ្នាំញៀន នៅចំណុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យប្ដីប្រពន្ធទាំង២នាក់ ប្ដីឈ្មោះ ស ចាន់ បុរី អាយុ១៧ឆ្នាំ ប្រពន្ធឈ្មោះ ឌី សុជាតា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានទីលំនៅភូមិ-សង្កាត់កើតហេតុខាង លើជាមួយគ្នា។
ប្រភពព័ត៌មានបានឲ្យដឹងថា តាមរយៈការចុះធ្វើរដ្ឋបាលតាមមូលដ្ឋានរបស់កម្លាំងសមត្ថ កិច្ច ទើបឈានដល់ការឃាត់ខ្លួនប្ដីប្រពន្ធទាំង២នាក់ខាងលើនេះ ។ ក្នុងនោះកម្លាំងសមត្ថ កិច្ចបានឆែកឆេរនៅក្នុងផ្ទះប្ដីប្រពន្ធទាំង២នាក់ រកឃើញថ្នាំញៀនចំនួន១០កញ្ចប់តូច ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាងថ្នាំញៀនខាងលើ ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនីតិវិធី ដើម្បី ផ្តន្ទាទោសតាមច្បាប់ ៕ ជាយក្រុង