ភ្នំពេញ ៖ ថ្ងៃពុធ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃ ទី៦ ខែធ្នូ គ.ស ២០១៧ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋ មន្ត្រី និងជាសមាជិកគណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជា បាន ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជាកិត្តិ យស ក្នុងមហាសន្និបាត គណបក្សសម្ព័ន្ធ ជាតិម៉ាឡេស៊ី UMNO (UMNO ANNUAL GENERAL ASSEMBLY 2017) តំណាងទូទាំងប្រទេសលើកទី៧១ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក Dato’ Sri Mohd Najib Tun Haji Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជា ប្រធានគណបក្ស UMNO នៅទីក្រុង កូឡាឡាំពួ ដែលប្រព្រឹត្តទៅនៅថ្ងៃ ថ្ងៃពុធ ៣រោចដល់ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងទី៦ដល់ថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០១៧ ។ គណបក្សម្ព័ន្ធជាតិ ម៉ាឡេស៊ី UMNO ជាគណបក្សដែលមាន ការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើលើស លប់ (ឈ្នះ ឆ្នោត) ក្នុងការដឹកនាំរាជរដ្ឋាភិបាលម៉ាឡេស៊ីសព្វថ្ងៃ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ ថា ប្រទេសម៉ាឡេស៊ីនៅតែជាមិត្ដនិងដៃគូដ៏ល្អ ជួយដល់កម្ពុជាក្នុងការអភិវឌ្ឍលើ គ្រប់វិស័យ ដូចជាជួយផ្នែកទំនាក់ទំនង ការទូត ពាណិជ្ជកម្ម, ឧស្សាហកម្ម ,កសិកម្ម, វប្បធម៌ និងទេសចរណ៍ ។ មិនតែប៉ុណ្ណោះ ម៉ាឡេស៊ី ក៏បានចូលរួមចំណែកអភិវឌ្ឍន៍លើកស្ទួយ សហគមន៍ខ្មែរអ៊ិស្លាម តាម រយៈជំនួយឧបត្ថម្ភមនុស្សធម៌ផ្សេងៗដូច ជា ការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត បានទៅបន្តការសិក្សានៅតាម សកលវិទ្យាល័យនានានៅ ប្រទេសម៉ាឡេស៊ី បានចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាវិហារ, សាលារៀន, វគ្គបណ្តុះ បណ្តាលគ្រូបង្រៀន ,សិក្ខាសាលាជំនាញហិរញ្ញវត្ថុអ៊ិស្លាម,ការគ្រប់គ្រងវិស័យហាឡាល,ការប្រមូលវិស័យវ៉ាហ្គាហ្វ(ទេយ្យទាន) គ្រប់គ្រងវិស័យហ្សាកាត់ (ការបរិច្ចាគ ទ្រព្យជួយដល់អ្នកក្រីក្រ ) បច្ចេកទេស គ្រប់គ្រងហាជ្ជី (ការធ្វើធម្មយាត្រា) បច្ចេក វិទ្យា ឧបត្ថម្ភដល់កុមារកំព្រា កម្មវិធី ស្រាយ បួស និងជំនួយគ្រោះធម្មជាតិសម្រាប់ សហគមន៏ជនបទជាដើម ។
លោកបានបញ្ជាក់ថា យើងបានឃើញ យ៉ាងច្បាស់ហើយថា សន្តិភាពដែលយើង កំពុងមាននាពេលបច្ចុប្បន្នបានបង្កលក្ខណៈឲ្យកម្ពុជាផ្តល់កិត្តិយសស្មើមុខស្មើមាត់ ក្នុង ការធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេស ដទៃទៀតលើឆាកអន្តរជាតិ ។ យើងត្រូវ រួមគ្នាថែរក្សា និងការពារសន្តិភាពដែល យើងកំពុងមាន និងបន្ដការកសាងជាតិយើងឲ្យកាន់តែរីកចម្រើនបន្តទៀត ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ ថា កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចលោកខិតខំកៀងគរអ្នក វិនិយោគទុនពីវិស័យឯកជនឲ្យមកបណ្ដាក់ទុនវិនិយោគលើគ្រប់វិស័យ ដោយរក្សា កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ហើយបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយ៉ាងច្រើនផងដែរ ។
រាជរដ្ឋាភិបាលបាន បន្តខិតខំជំរុញកំណើនសេដ្ឋកិច្ចបន្ថែម ទៀតនិងថែរក្សាស្ថិរភាពព្រម ទាំងជំរុញ ការនាំចេញផលិតផលវិស័យការងារ,ឧស្សាហកម្ម,កសិកម្ម និងកសិផល ជាច្រើន ប្រភេទទៀតទៅកាន់ទីផ្សារក្រៅប្រទេស និងកំពុងពង្រីកការអភិវឌ្ឍលើវិស័យការ ងារកសិកម្ម ឧស្សាហកម្ម និងបន្តរកទីផ្សារ លក់កសិផលរបស់ប្រជាកសិករកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត នាំចេញផលិត ផលកសិកម្មទៅទីផ្សារក្រៅប្រទេសឲ្យ មានតម្លៃខ្ពស់ ។
លោក អូស្មាន ហាស្សាន់ បានរំលឹកថា នៅដើមឆ្នាំ២០១៨នេះ ម៉ាឡេស៊ី បានឯកភាពតាមរយៈអង្គការមូនិធិអភិវឌ្ឍន៍មុស្លីម កម្ពុជាបោះទុនវិនិយោគ ដោយផ្ដល់ជាហិរញ្ញ វត្ថុ ធ្វើដើមទុនរកស៊ីជូនប្រជាជនសហគមន៍ខ្មែរអ៊ិស្លាម ដើម្បីយកទៅប្រកបមុខរបរ ខ្នាតតូច និងមធ្យមចូលរួមជាមួយរាជរដ្ឋា ភិបាលកម្ពុជាកាត់បន្ថយភាពក្រីក្រ ៕ សំរិត